បង្គោលសីមានៅទីក្រុង Syracuse ស្ថិតនៅភាគកណ្តាលរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក គ្របដណ្តប់ដោយព្រិលសក្បុស ក្រោយព្យុះរដូវរងា នាំយកមកជាមួយព្រិលធ្លាក់ខ្លាំង ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក(NWS) និយាយថា ព្រិលធ្លាក់បែបនេះគឺជារឿងធម្មតាទេនៅតាមតំបន់មួយចំនួនក្នុងរដ្ឋញូវយ៉ក អំឡុងរដូវរងា ពេលដែលទឹកមិនទាន់កកនៅក្នុងបឹង Great Lakes លាយជាមួយខ្យល់ត្រជាក់ នៅស្រទាប់បរិយាកាសខាងលើ បង្កើតជាដុំពពក ធ្វើឲ្យមានព្រិលធ្លាក់យ៉ាងឆាប់រហ័ស ។

NWS ព្យាករថា ព្រិលក្រោមឥទ្ធិពលបឹង នឹងបន្តធ្លាក់រហូតដល់ថ្ងៃសៅរ៍ នៅបឹង Lakes Erie និងខេត្ត Ontario របស់កាណាដា ។
ពួកគេបន្តថា ការធ្វើដំណើរនៅជុំវិញស្រុក Onondaga ដែលទីក្រុង Syracuse ស្ថិតនៅ អាចនឹងមានគ្រោះថ្នាក់ និងជួបការលំបាកនៅថ្ងៃសុក្រនេះ ហើយពួកគេបានណែនាំឲ្យអ្នកបើកបររក្សាចំណីអាហារបន្ថែមទៀត និងទឹកនៅក្នុងរថយន្ត ក្នុងករណីដែលជួបគ្រាអាសន្ន ៕
