លោក Zelenskyy ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​អឺរ៉ុប​

2022/03/05 05:36:40 pm        4.3 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ប្រជាជន​ដែលបាន​មក​ប្រមូលផ្តុំ​គ្នា ​នៅ​ក្នុង​ទីក្រុង​នានា​នៅ​អឺរ៉ុបក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​។​ ​ថ្លែង​តាមរយៈ​បណ្តាញ​វីដេអូ​ដាក់​នៅ​ទីលាន​ធំៗ​ក្នុង​ទីក្រុង Bratislava, Frankfurt, Prague, Lyon, Tbilisi, Vienna និង Vilnius លោក Zelenskyy និយាយថា អនាគត​របស់​ទ្វីបអឺរ៉ុប​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ប្រសិនបើអ៊ុយ​ក្រែ​ន​បរាជ័យ អឺរ៉ុប​ទាំងមូល​នឹង​បរាជ័យ។​

​ខណៈ​ការឈ្លានពាន​ឈាន​ចូលដល់​សប្តាហ៍​ទី​ពីរ កិច្ចចរចា​ជុំ​មួយ​ផ្សេងទៀត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នទទួលបាន​កិច្ចព្រម​ព្រៀង​បណ្តោះអាសន្ន​ ដើម្បី​បង្កើត​ច្រករបៀង​សុវត្ថិភាពក្នុងការ​ជម្លៀស​ពលរ​ដ្ឋ និង​ផ្តល់ជំនួយ​មនុស្សធម៌​ចូលក្នុង​ប្រទេស​។​ ​រុស្ស៊ី​បានប្រកាស​ពី​ការដណ្តើម​បាន​ទីក្រុង Kherson ភាគខាងត្បូង ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅដ៏​សំខាន់ ហើយ​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​បានបញ្ជាក់​ពី​ការចូល​កាន់កាប់ ទីស្នាក់ការរដ្ឋាភិបាល​នៅ​ទីនោះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ទីក្រុងសំខាន់​ដំបូង​គេ​ដែលត្រូវបានដណ្តើមយក​ ចាប់​តាំងពី​ការ​ឈ្លា​នពាន​បានចាប់ផ្តើម​។​

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Oleksiy Arestovich បាន​និយាយកាលពី​ថ្ងៃ​សុក្រ​ថា កំពង់ផែ​យុទ្ធសាស្ត្រ​មួយទៀត​គឺ​កំពង់ផែ Mariupol នៅលើ​សមុទ្រ Azov ស្ថិតនៅក្រោម​ការឡោមព័ទ្ធ ហើយ​កងកម្លាំងអ៊ុយ​ក្រែ​ន​កំពុង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​វាយ​រុញច្រាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1058
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm