តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនថ្មី ចំពោះអតីតប្រធានាធិបតី លោក Yoon

2026/01/03 03:11:19 am        123

តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនថ្មី ចំពោះអតីតប្រធានាធិបតី លោក Yoon Suk Yeol នៅថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) នេះ ដោយបន្ថែមពេលវេលាឃុំខ្លួនលោក ខណៈដែលរូបលោកត្រូវប្រឈមនឹងបទចោទ ពាក់ព័ន្ធនឹងការប៉ុនប៉ងចេញច្បាប់អាជ្ញាសឹក កាលពីឆ្នាំ២០២៤។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក Yoon ជាផ្លូវការ កាលពីខែវិច្ឆិកាឆ្នាំមុន ជុំវិញការចោទប្រកាន់ជាច្រើនពីបទជួយដល់សត្រូវ ដោយចោទប្រកាន់ថា លោកបានបញ្ជាឲ្យបង្ហោះយានដ្រូន នៅលើដែនដីរបស់កូរ៉េខាងជើង ក្នុងគោលបំណងពង្រឹងកិច្ចប្រឹងប្រែងរបស់លោក ដើម្បីប្រកាសការគ្រប់គ្រងដោយយោធា។

ដីកាចាប់ខ្លួន សម្រាប់ករណីនោះ នឹងត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែមករា ប៉ុន្តែដីកាថ្ងៃទី២ ខែមករានេះ ពន្យាពេលអតិបរមា ៦ខែ។ មន្ត្រីម្នាក់មកពីតុលាការកណ្តាលក្រុងសេអ៊ូល បានប្រាប់សារព័ត៌មានថា៖ «ដីកានេះត្រូវបានចេញដោយសារមានក្ដីបារម្ភថា រូបលោកអាចបំផ្លាញភស្តុតាង»។

លោក Yoon ត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ខណៈដែលត្រូវប្រឈមនឹងការកាត់ទោសបទល្មើសព្រហ្មទណ្ឌជាច្រើន។ លោកបានផ្អាកការគ្រប់គ្រងស៊ីវិល នៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ជាហេតុការណ៍ដែលបានជំរុញឲ្យមានការតវ៉ាដ៏ធំ និងការប៉ះទង្គិចនៅក្នុងសភា។ លោកត្រូវបានដកចេញពីតំណែងជាផ្លូវការ កាលពីខែមេសាឆ្នាំមុន។

គួរបញ្ជាក់ថា លោក Yoon បានក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងគេរបស់ប្រទេសដែលត្រូវបានចាប់ខ្លួន នៅពេលដែលលោកត្រូវបានឃុំខ្លួន ក្នុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមិនព្រមឲ្យចាប់ចាប់ខ្លួនជាច្រើនសប្តាហ៍ ដោយប្រើប្រាស់ក្រុមការពារសន្តិសុខប្រធានាធិបតីរបស់លោក ដើម្បីរារាំងការអនុវត្តច្បាប់នេះ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm