តារាភាពយន្ត Angelina Jolie ទៅសួរសុខទុក្ខអ្នកជំងឺពីតំបន់ហ្កាហ្សា នៅព្រំដែន Rafah នៅអេហ្ស៊ីប

2026/01/03 03:43:57 am        182


អ្នកនាង Angelina Jolie បានទៅកាន់ច្រកឆ្លងកាត់ព្រំដែន Rafah នៅខាងប្រទេសអេហ្ស៊ីប នាថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) ដែលជាផ្នែកមួយនៃដំណើរមនុស្សធម៌ សម្រាប់អ្នកស្រុកហ្កាហ្សា។

តារាស្រីសញ្ជាតិអាមេរិករូបនេះ ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីពិនិត្យមើលស្ថានភាពរបស់ជនជាតិប៉ាឡេស្ទីនដែលរងរបួសពីតំបន់ហ្កាហ្សា និងវាយតម្លៃកិច្ចប្រឹងប្រែង ដែលកំពុងបន្តមាន ក្នុងការផ្តល់ជំនួយដល់ដែនដីដែលត្រូវបានឡោមព័ទ្ធនេះ។

អ្នកនាង Angelina Jolie ត្រូវបានអមដំណើរដោយតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ព្រមទាំងអភិបាលតំបន់ Northern Sinai និងរដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងមនុស្សធម៌អន្តរជាតិ និងដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អាមេរិក-អេហ្ស៊ីប ក្នុងការធានាដល់ការផ្ដល់ជំនួយ។

គួរបញ្ជាក់ថា អ្នកនាង Angelina Jolie ត្រូវបានគេស្គាល់ដោយសារកិច្ចប្រឹងប្រែងមនុស្សធម៌របស់អ្នកនាង ហើយកាលពីអតីតកាល បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ ចំពោះបញ្ហាមនុស្សធម៌ នៅជុំវិញពិភពលោក។

អ្នកស្រុកហ្កាហ្សា បាននិងកំពុងប្រឈមនឹងស្ថានភាពមហន្តរាយ ដោយសារសង្គ្រាមរយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែល នៅតំបន់នេះ ដែលបណ្តាលឲ្យមនុស្សជាង ៧០.០០០នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ។ អេហ្ស៊ីបបានទទួលយកជនភៀសខ្លួនជាច្រើនពីតំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ Rafah៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm