ប្រធានក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងនៃប្រទេសយេម៉ែន (STC) កាលពីថ្ងៃសុក្រ លោក Aidarous Al-Zubaidi បានប្រកាសអំពីការចាប់ផ្តើមនៃរយៈពេលអន្តរកាលរយៈពេល ២ ឆ្នាំ ក្នុងអំឡុងពេលដែលក្រុមប្រឹក្សានេះ នឹងគ្រប់គ្រងតំបន់ភាគខាងត្បូងនៃប្រទេសនេះ ដែលនឹងបន្តដោយការធ្វើប្រជាមតិលើឯករាជ្យភាពនៃភាគខាងត្បូង។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានថ្លែងតាមទូរទស្សន៍ AIC ដែលមានទំនាក់ទំនងជាមួយ STC លោក Al-Zubaidi បាននិយាយថា ការសម្រេចនេះ គឺផ្អែកលើអ្វីដែលលោកហៅថា អាណត្តិដែលត្រូវផ្តល់ដោយការបោះឆ្នោត និងការវិវត្តសន្តិសុខ និងរដ្ឋបាលថ្មីៗ នៅក្នុងតំបន់នេះ។

លោក Al-Zubaidi បានថ្លែងថា៖«រយៈពេលអន្តរកាលរយៈពេល ២ ឆ្នាំ នឹងបញ្ចប់ដោយសេចក្តីប្រកាសរដ្ឋធម្មនុញ្ញ ដើម្បីស្តាររដ្ឋយេម៉ែនខាងត្បូងឡើងវិញ» ដោយបន្ថែមថា សេចក្តីប្រកាសនេះ ត្រូវបានកំណត់ពេលឲ្យចូលជាធរមាន នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៨។
លោកបាបញ្ជាក់ថា បន្ទាប់ពីដំណាក់កាលអន្តរកាលនេះ នឹងមានការធ្វើប្រជាមតិប្រជាជនលើការសម្រេចចិត្តដោយខ្លួនឯង ដែលត្រូវធ្វើឡើងតាមរយៈយន្តការសន្តិភាព និងមានតម្លាភាព និងស្របតាមស្តង់ដាដែលទទួលស្គាល់ដោយអន្តរជាតិ៕