នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa និងរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares កាលពីថ្ងៃសុក្រ បានពិភាក្សាអំពីការវិវត្តចុងក្រោយបំផុតនៅក្នុងតំបន់វេសបែង និងតំបន់ហ្កាហ្សាស្ទ្រីប។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងបញ្ឈប់ការវាយប្រហារ និងអំពើហិង្សារបស់អ្នកតាំងលំនៅ ព្រមទាំងធានាបាននូវការបញ្ចេញមូលនិធិប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអាជ្ញាធរអ៊ីស្រា អែល។
លោកទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទាក់ទងនឹងផែនការសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ និងតួនាទីដ៏សំខាន់របស់អឺរ៉ុប នៅក្នុងដំណើរការនេះ។ លោក Mustafa និងលោក Albares បានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្រួបបង្រួមស្ថាប័នប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាជាមួយស្ថាប័ននានា នៅក្នុងតំបន់វេសបែង ដោយមានគោលបំណងបង្កើតរដ្ឋប៉ាឡេស្ទីនស្របតាមសេចក្តីសម្រេចអន្តរជាតិ រួមទាំងសេចក្តីប្រកាសរបស់ទីក្រុងញូវយ៉ក កាលពីឆ្នាំមុន។
ពួកគេក៏បានពិភាក្សាអំពីការសម្របសម្រួលរវាងប្រទេសនិងដែនដីរបស់ពួកគេ និងការពង្រឹងការគាំទ្រផ្នែកនយោបាយ ការទូត និងហិរញ្ញវត្ថុរបស់អេស្ប៉ាញសម្រាប់ប៉ាឡេស្ទីន ហើយលោក Mustafa បានថ្លែងអំណរគុណដល់ប្រទេសអេស្ប៉ាញចំពោះការគាំទ្រជាបន្តបន្ទាប់របស់ខ្លួន៕

