សប្បុរសជនបន្តផ្តល់គ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ​តាមរយៈ​កង​ពល​តូច ដឹកជញ្ជូនលេខ៩៩

2026/01/04 03:24:47 pm        380

សប្បុរសជននានាបន្តផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគជាបន្តបន្ទាប់ដល់កងទ័ពជួរមុខ និង​ជន​ភៀស​សឹក តាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ ខណៈទឹកចិត្ត​សមរភូមិ​ក្រោយ​ជួយ​ដល់​សម​រភូមិជួរមុខនោះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះបងប្អូនពលរដ្ឋខ្មែរ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦​ម្សិល​មិញ​នេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ព្រះតេជគុណ ឥន្ទញាណោ នួន សាវ៉ាត ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​អង្គមេត្រី ហៅព្រះឃ្លាំង លោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង អស់លោក លោកស្រី ជា​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​តាម​រយៈមូលនិធិសង្គហៈវត្តអង្គមេត្រី ដែលបានចូលរួមចំណែកជួយ ឧបត្ថម្ភ នូវ​គ្រឿង​ឧប្ប​ភោ​គ បរិភោគមួយចំនួន រួមមាន អំបុក ចំនួន៣២៨.៧៥ គីឡូ ,ទឹកសុទ្ធ ១០០ យួរ, ជ្រក់​ត្រសក់​ ៥០កែវ ,ឆៃប៉ូវផ្អែម ១៥ ប្រអប់ រួមទាំង ខោ អាវ ប្រុសស្រី,សារ៉ុង, ក្រម៉ា, កន្សែង, ភួយ, កន្ទេល និងតង់តូចៗ រួមទាំងថវិកាមួយចំនួនផងដែរជូនដល់កងពលសម្រាប់ប្រើប្រាស់ ជា​ប្រយោជន៍​ជាក់​ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនវីរៈកងទ័ពជួរមុខ ព្រម​ទាំង​ជន​ភៀស​សឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌​របស់​សប្បុរស​ជន​ទាំង​អស់​គ្នា​នេះ​ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ» ដោយមិនដែលបោះបង់ ឬ​មើល​រំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារ​អធិប​តេយ្យ​ភាព និងបូរណភាពទឹកដីកម្ពុជានោះ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm