ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និង​កង​នគរបាល​ដែល​រង​របួស​ក្នុង​សមរភូមិប្រយុទ្ធកន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2026/01/04 04:39:07 pm        571

កាលពី​រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ផ្ទាល់​ជា​មួយ​វីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក ក្នុង​នោះក៏​មានវីរកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ ឈ្មោះបេ សុផាត ដែលបានរង​របួស​ភ្នែក​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ នាមន្ទីរពេទ្យព្រះអង្គដួង ។

ក្នុងគ្រាដែលវីរយុទ្ធជន បេ សុផាត កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេ​ទ្យ​ជំនាញ រូបគាត់បានផ្តែផ្តាំផ្ញើតាមរយៈលោកជំទាវ លីម ដារ៉ែន ដែលជាភរិយាឯកឧត្តមជួន ណារិន្ទ គ្រាដែលលោកជំទាវ និងកូនប្រុសបានចុះទៅសួរសុខទុក្ខលើកទី១ នៅថ្ងៃទី០២ ខែមករា ឆ្នាំ​២០២៦ ដោយប្រាប់ថា រូបគាត់ (បេ សុផាត) ចង់ជួប នឹងស្តាប់លឺសម្លេងឯកឧត្តម ជួន ណារិន្ទ​ដោយ​ផ្ទាល់ម្តងទៀតខ្លាំងណាស់ ព្រោះគាត់ធ្លាប់បានជួបមុខឯកឧត្តមផ្ទាល់បានតែម្តង គ្រា​ដែល​ឯកឧត្តមស្នងការ និងលោកជំទាវ រួមទាំងក្រុមការងារ ចុះទៅសួរសុខទុក្ខវីរកងទ័ព និង​កង​នគរបាល​កម្ពុជា​នៅ​ទិសប្រាសាទព្រះវិហារ មុនកើតមានសមរភូមិប្រយុទ្ធគ្នាជាមួយយោធាថៃ។

វីរយុទ្ធជន បេ សុផាត បានសម្តែងនូវទឹកចិត្តរំភើប និងក្តុកក្តួលក្នុងចិត្តឥតឧប្បមា ចំពោះ​ការ​ផ្តល់​វត្ត​មាន​របស់ ឯកឧត្តមជួន ណារិន្ទ ចុះទៅជួបរូបគាត់ផ្ទាល់តបតាមក្តីបំណង បើទោះ​បី​ជា​ភ្នែក​របស់​គាត់​ទាំងសងខាងត្រូវរងរបួសធ្ងន់ធ្ងរមិនអាចមើលឃើញមុខឯកឧត្តមច្បាស់ក៏ពិតមែន តែ​រូប​គាត់​ក៏​បាន​លឺសម្លេងរបស់ឯកឧត្តមជួន ណារិន្ទ និងលោកជំទាវ​យ៉ាង​ច្បាស់​ដែល​បាន​មាន​ប្រសាសន៍​ផ្តល់​ជាកម្លាំងចិត្ត លើកទឹកចិត្តដល់រូបគាត់ ពិសេសផ្តែផ្តាំផ្ញើការ​សាក​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹក​នាំ​កំពូលៗរបស់ជាតិ ដែលធ្វើឲ្យរូបគាត់ទទួលបានអារម្មណ៍ថា គាត់មិនបានឯកោ ឬក​ណ្តោយ​កណ្តែងនោះឡើយ គឺនៅមានប្រជាជាតិកម្ពុជា ពិសេសប្រមុខ​ថ្នាក់​ដឹក​នាំ​ប្រទេស​កំពុង​នៅ​គៀក​គាត់ និងផ្តល់ភាពកក់ក្តៅឲ្យគាត់ជាទីបំផុត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទុក វីរយុទ្ធជនការពារទឹកដី បេ សុផាត ជា​កង​ទ័ព​ហាន​ក្លាមួយរូប ក្នុងចំណោមកងទ័ព និងកងនគរបាលអង់អាចជាច្រើនរបស់កម្ពុជា ដែល​បាន​ពលី​ដោយ​មិន​ខ្លាច​សូម្បី​បាត់​បង់​អាយុ​ជីវិត​ដើម្បី​ការពារ​បូរណ​ភា​ព​ទឹក​ដី​កម្ពុជា​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​រដ្ឋបរទេសដទៃ ដោយការលះបង់នេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងនគរ ក៏ដូច​ជា​ប្រមុខ​ថ្នាក់ដឹក​នាំរ​បស់ប្រទេសជាតិ មិនដែលមើលរំលងឡើយ គឺតែងតែ​កោត​ស្ញប់​ស្ញែង​បំផុ​ត​ចំពោះ​វីរ​ភាព​របស់​បងប្អូនកងទ័ព ពិសេសនោះគឺ​ការ​ចាំ​បាច់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​កង​ទ័ព​ទាំង​អស់​ដែល​ទទួលរងរបួសក្នុងសមរភូមិប្រយុទ្ធ។

ក្នុងគ្រាជាមួយគ្នាដដែលនោះ ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន បាន​ផ្តាំ​ផ្ញើ​ទៅ​កាន់​វីរយុទ្ធ បេ សុផាត និងវីរកងទ័ព ក៏ដូចជាវីរកងនគរបាលដទៃទៀតដែលឯកឧត្តម និង​លោក​ជំទាវ​បាន​ជួបសួរសុខទុក្ខ សូមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាម​វេជ្ជ​បញ្ជា​របស់​ក្រុម​គ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆា​ប់​បាន​វិល​ត្រឡប់​ទៅ​លំនៅឋានជួបជុំក្រុមគ្រួសារវិញ នៅពេលខាងមុខ ៕ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm