ឯកឧត្តម នេត្រ ភក្ត្រា៖ សារព័ត៌មាន​នានានៅ​លើ​ពិភព​លោក​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​យោធា​ថៃ​បាន​រំលោភបំពាន​​លើទឹកដីកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន

2026/01/04 05:13:23 pm        1.7 K

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សារព័ត៌​មាន​នានា​នៅ​លើ​ពិភព​លោក​បាន​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​យោធា​ថៃ​បាន​រំ​លោភ​​​បំពាន​​មក​លើទឹកដី​កម្ពុជា​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និង​ប្រកាស​ថា​ជាទឹកដីខ្លួនទៅវិញ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានថ្លែងថា នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ​២០២៦ សារព័ត៌​មាន​នានា​នៅ​លើ​ពិភព​លោក​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​យោធា​ថៃ​បាន​រំ​លោភ​​​បំពាន​​មក​លើ​ទឹក​ដី​កម្ពុជា​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និង​ប្រកាស​ថា​ជា​ទឹក​ដីខ្លួន​ទៅវិញ​។ ឯកឧត្ដមបន្តថា សារព័ត៌មាន​នានា​បាន​ដក​ស្រង់​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែ​ល​បញ្ជាក់​ពី​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃមកលើទឹកដីកម្ពុជា។ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃ ក្រោយ​បទ​ឈប់​បាញ់​ និងវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ ជាការ​រំលោភ​យ៉ាង​ជាក់​ច្បាស់​ចំពោះ​គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និង​ច្បាប់​សិទ្ធិ​មនុ​ស្ស​អន្តរជា​តិ​។ សារព័ត៌​មាន​បាន​លើក​ឡើង​ពី​ផែន​ការ​ថៃ​ដែល​ភ្ជាប់​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​ទៅ​នឹង​ទឹក​ដី​របស់​ខ្លួនដោយខុសច្បាប់។

ឯកឧត្ដមបានបន្តទៀតថា តាមរយៈអត្ថបទដែលសរសេរដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ត្រូវ​បាន​សារព័ត៌មាននានាយក​ទីផ្សព្វផ្សាយបន្តដូចជា South China Morning Post, CNA, The Strats Times, Barrons, Inquirer, UCA News, WION ជាដើម។ សារ​ព័ត៌​មាន​បែប​ប្រពៃ​​និង​បែប​ថ្មី​ក្នុងស្រុកក៏មានការចុះព្រោងព្រាត់ដែរ។

ឯកឧត្ដម នេត្រ ភក្ត្រា បានរំលេចផងដែរថា ចំពោះមុខនេះ អ្នក​សារ​ព័ត៌​មាន​ជើង​ចាស់​របស់​ថៃ​ម្នាក់​​បានព្រមានដល់ថៃថា «…. ប៉ុន្តែ​ថៃ​អាច​ចាញ់​សង្គ្រាម​ក្នុង​ក្រសែភ្នែកអន្តរជាតិ។ ថៃ​ត្រូវ​បាន​មើល​ឃើញ​ថា​​​ជា​អ្នក​ឈ្លាន​ពាន​គេ​ និង​ជា​តួ​អាក្រក់​។ កាសែត Aljazeera ជាសារព័ត៌មានធំៗ ៣ នៅ​លើ​ពិភពលោក (CNN, BBC) ដែលមានអ្នកទស្សនាច្រើននៅលើពិភពលោក បាន​រាយ​ការណ៍​ថា​ ថៃបានប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកដែនដីកម្ពុជា»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ពួកគេមិនអាចកុហកពិភពលោកបានទេ! ការពិតសម្លាប់ការមិនពិត!»

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm