អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ចំណុចខ្លាំង និងរឹងមាំចំនួន៤ចំណុច ដើម្បីឈានទៅ​ដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ

2026/01/04 07:26:19 pm        431

ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន គូសបញ្ជាក់ចំណុចខ្លាំង និងរឹងមាំចំនួន៤ចំណុចដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ។

ឯកឧត្តមបានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំដែលជាក្តីសង្ឃឹមរបស់យើងក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខដូចតទៅនេះ៖

ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់លើពិភពលោក គឺជាជំហរដែលស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។

 ទី២៖ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះខ្សែព្រំដែនរវាងកម្ពុជានិងថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាមូលដ្ឋានដ៏រឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយើងដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាអាចបំពានបានឡើយ។

ទី៣៖ តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង។

 ទី៤៖ កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។

ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាព និងភាពស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លានិងរឹងមាំបំផុតរបស់ព្រះសង្ឃ មន្ត្រីរាជការ វីរៈកងទ័ពនិងវីរៈកងកម្លាំងនគរបាលជាតិដ៏អង់អាចក្លាហាននិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីប្រឆាំងនឹងការបំពាន ទន្ទ្រានកាន់កាប់ដោយកម្លាំងយោធាពីសំណាក់យោធាថៃ។ នេះគឺជាកម្លាំងចលករសំខាន់និងធំធេងណាស់សម្រាប់ការពារទឹកដីយើង។

សរុបមកវិញ កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ។ ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន។ ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន។ ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ផ្លូវដែលយើងកំពុងដើរឈានទៅការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គឺជាផ្លូវដែលយើងត្រូវមានសុទិដ្ឋិនិយមបំផុត។

ជាចុងក្រោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមទាក់ទាញចំណាប់អារម្មណ៍បងប្អូនជនរួមជាតិថា អ្នកដែលចង់បានទឹកដីយើងបាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់យើងពីព្រោះពួកគេយល់ឃើញថា ទាល់តែពួកគេបំបែកកម្លាំងដ៏រឹងមាំនេះបានទើបគេងាយស្រួលក្នុងការសម្រេចមហិច្ឆតាបំពាន ទន្ទ្រានទឹកដីយើង។ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសក៏បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្មឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ប្រទេសដែលកំពុងបំពាន និងទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា។

ប៉ុន្តែ ជាភ័ព្វសំណាងដែលបងប្អូនប្រជាពលរដ្ឋយើងចេះបែងចែកអាក្រក់និងល្អ សនិងខ្មៅ ហើយបានផាត់ចេញភ្លាមដោយស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រដ៏អាក្រក់នេះមិនឱ្យចូលមកបំពុលសតិអារម្មណ៍របស់ខ្លួនបានឡើយ។ សូមបងប្អូនចងចាំថា កម្លាំងសាមគ្គីឯកភាពជាតិដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលយើងត្រូវប្រើនៅក្នុងដំណាក់កាលនេះ និងផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយើងដែលមានជំហរយ៉ាងប្តូរផ្តាច់និងច្បាស់លាស់បំផុតក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីឱ្យបានតាមផ្លូវការទូតនិងច្បាប់អន្តរជាតិ។ នេះជាក្តីសង្ឃឹមនិងជាផ្លូវដ៏ត្រឹមត្រូវដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ជាតិយើង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        185
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm