នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូន​ទៅតុលាការ​ពាក់ព័ន្ធករណីចេញសែកស្អុយជាង ១០ម៉ឺនដុល្លារ

2022/03/05 07:32:28 pm        2.7 K

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការទូទាត់ថ្លៃប្រេង ដោយចេញសែកស្អុយចំនួនពីរសន្លឹក សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមិនាម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធី។

នគរបាល បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់មានឈ្មោះ ទី១, ប៉ែន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងទី២,ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន ពាក់ព័ន្ធករណី​មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរបាន ។

នគរបាល បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងត្រូវបានកម្លាំងនគរបាលជំនាញ​ឃាត់ខ្លួន​កាល​ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ ​នៅម្ដុំសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ​រាជធានីភ្នំពេញ តាមពាក្យ​បណ្ដឹងរបស់ជនរងគ្រោះ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ១៦និងថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១ ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​ចេញ​សែកស្អុយនេះ បុរសពីរនាក់​ដែលជាជនសង្ស័យ​តំណាង​ឲ្យក្រុមហ៊ុន ​E-zone express បាន​ធ្វើការ​ទូទាត់​ថ្លៃប្រាក់ទិញប្រេង​តាមរយៈ​មូលប្បទានប័ត្រ​(សែក) ចំនួនពីរសន្លឹកដែល​សរុបជា​ទឹក​ប្រាក់ជាង ១០ម៉ឺនដុល្លារ​ ក្រោយពីបានចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំងពីរ មិនមាន​សាច់​ប្រាក់​ក្រោយ​មក​ជនរងគ្រោះ​ បាន​ព្យាយាម​ចរចា​ដោះស្រាយ​បំណុល​តែមិន​បាន​លទ្ធផល​សោះ ហើយបុគ្គលទាំងពីរនាក់​មាន​ចេតនា​គេចវេស​មិនបំពេញកាតព្វកិច្ច​ចំពោះឧបករណ៍​ដែលបាន​ជួញដូរ​ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុនជនរងគ្រោះ ។

បច្ចប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាល​តំណាង​អយ្យការបើក​ការស៊ើបសួរ​នៅឡើយរងចាំការចោទប្រកាន់ជាផ្លូវការ ​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ​ដើម្បី​បន្តនីតិវិធី៕អត្ថបទ៖ កុម្ភះ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm