កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីវាយតម្លៃសមត្ថភាពយោធា

2026/01/05 03:25:34 pm        274

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីវាយតម្លៃសមត្ថភាពប្រតិបត្តិការយោធាទីក្រុងព្យុងយ៉ាង ទាក់ទងនឹងការទប់ស្កាត់សង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ (៥ មករា) នេះ។

សេចក្ដីរាយការណ៍បន្តថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានត្រួតពិនិត្យការបាញ់មីស៊ីលនេះ បាននិយាយថា «នេះជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីរក្សាឬពង្រីកការទប់ស្កាត់នុយក្លេអ៊ែរដ៏រឹងមាំ និងអាចទុកចិត្តបាន» ដោយសារ «វិបត្តិភូមិសាស្ត្រនយោបាយថ្មីៗនេះ និងកាលៈទេសៈអន្តរជាតិផ្សេងៗ»។

KCNA និយាយថា មីស៊ីលទាំងនោះបានវាយប្រហារគោលដៅនៅចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ ពីលើសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។ កាលពីថ្ងៃអាទិត្យ យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅសមុទ្រខាងកើតរបស់ខ្លួន ស្របពេលលោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។

កូរ៉េខាងជើង ធ្លាប់បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងបែបនេះកាលខែតុលា ឆ្នាំ២០២៥ ដែលក្រុមអ្នកវិភាគសន្មតថា ត្រូវបានដាក់បង្ហាញក្នុងក្បួនដង្ហែយោធា រួមជាមួយនឹងមីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយផ្សេងទៀត។ អ្នកវិភាគនិយាយថា របបទីក្រុងព្យុងយ៉ាងកំពុងសង្កត់ធ្ងន់លើសមត្ថភាពរបស់ខ្លួន ក្នុងការបាញ់មីស៊ីលបែបនេះនៅពេលណាក៏បាន ដែលជាកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង មានភាពស្មុគស្មាញ និងរារាំងការស្ទាក់ចាប់ជាមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm