លោក Maduro នឹងបង្ហាញខ្លួននៅតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ

2026/01/05 04:16:24 pm        250

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ត្រូវបានកំណត់ពេលឱ្យចូលបង្ហាញខ្លួនជាលើកដំបូង ក្នុងតុលាការសហព័ន្ធអាមេរិកនៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងប្រតិបត្តិការយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅទីក្រុងការ៉ាកាស។

ឥឡូវនេះ លោកកំពុងរង់ចាំការកាត់ក្តីនៅទីក្រុងញូវយ៉ក លើបទចោទព្រហ្មទណ្ឌសហព័ន្ធ រួមទាំងការឃុបឃិតផ្នែកភេរវកម្មគ្រឿងញៀន និងការឃុបឃិតនាំចូលកូកាអ៊ីន។ សវនាការនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅវេលាម៉ោងក្នុងស្រុក ១២ថ្ងៃត្រង់ នៅក្នុងសាលាក្តីសហព័ន្ធក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក នៅចំពោះមុខចៅក្រមប្រចាំតំបន់របស់សហរដ្ឋអាមេរិក គឺលោក Alvin K. Hellerstein។

ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ក៏ត្រូវបានចាប់ខ្លួនយោធាសហរដ្ឋអាមេរិក ហើយក៏កំពុងប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌសហព័ន្ធផងដែរ រួមទាំងការឃុបឃិតគ្នានាំចូលកូកាអ៊ីនដូចគ្នានោះ។ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បាននិយាយក្នុងសារបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោក Maduro និងលោកស្រី Flores «នឹងប្រឈមមុខនឹងកំហឹងពេញលេញរបស់យុត្តិធម៌អាមេរិក ឆាប់ៗនេះ លើទឹកដីអាមេរិក ក្នុងតុលាការអាមេរិក»។

រដ្ឋអាជ្ញាបានចោទប្រកាន់មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះ ពីបទឧក្រិដ្ឋសហព័ន្ធក្នុងឆ្នាំ២០២០ ពោលគឺក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងការចោទប្រកាន់ដែលនៅពេលនោះ លោក Maduro បានបដិសេធ។ ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់លោក Maduro និងមេដឹកនាំវ៉េណេស៊ុយអេឡាដទៃទៀត — ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត — ពីបទប្រើប្រាស់តំណែងរបស់ពួកគេនៅក្នុងរដ្ឋាភិបាល ដើម្បីសម្រួលដល់ការនាំចូលកូកាអ៊ីន ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងពេលជាងពីរទសវត្សរ៍មកហើយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm