គណបក្សប្រជាជនកម្ពុជាសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបងរៀបចំទិវាអន្តរជាតិ​នារី៨មីនា ខួបលើកទី១១១

2022/03/05 08:02:04 pm        1.6 K

បាត់ដំបង៖ ឯកឧត្តម ទ្បេង ប៉េងទ្បុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ បានអញ្ជើញជាអធិបតីភាព រៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១១ ជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋ ។

ពិធីនេះ បានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមាជិក ​សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិចូលរួមប្រមាណ ជិត៣០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង ក៏បានពាំនាំនូវការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជូនដល់អង្គពិធីទាំងមូល ​ដោយបាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ​តែងតែមានក្តីនឹករលឹក ​និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ឯកឧត្តម ទ្បេង ប៉េងទ្បុង បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារកន្លងមក​ដែលស្រ្តីនៅ​ក្នុង​សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ​បានកសាង​សមិទ្ធផល​ជាច្រើនក្រោមកិច្ចរួបរួម​សហការសាមគ្គីគ្នា​ជាធ្លុងមួយ​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅ​សម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នង​សេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

ឯកឧត្តម ប្រធាន បានស្នើឲ្យអាជ្ញាធរ ពិសេសក្រុមការងារគណបក្ស បន្តយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​ស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំង​ពី​មត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់​មិនឱ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និង​ឲ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង ​និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ​ការប្លន់ប្រដាប់អាវុធ ​ការជួញដូរ​គ្រឿងញៀន​ ការជួញដូរមនុស្ស អំពើហិង្សាគ្រប់​រូបភាពលើស្ត្រី និងកុមារ។

ឯកឧត្តម ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះ​ថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាង​ខ្លាំងនៅ​ឡើយ។

ឯកឧត្តម បានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន ​និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង និងក្រុមការងារ ​ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួម ​ក្នុងសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm