ក្រសួងបរិស្ថាន៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុន​វិនិយោគ​ដែល​មាន​សក្ដានុពល​ប្រភព​បំពុល​ចាំបាច់​ត្រូវ​​ចូលរួមគោរពច្បាប់បរិស្ថាន ដើម្បីពង្រឹងវប្បធម៌ស្អាត ពលរដ្ឋមានសុខភាពល្អ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិប្រកបដោយចីរភាព

2026/01/05 05:37:14 pm        301

រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលធ្វើអាជីវកម្ម មានសក្តានុពលប្រភពបំពុល ដូចជា ប្រភេទ​បោកគក់ ជ្រលក់ពណ៌ និងគីមីផ្សេងៗ ត្រូវគោរពទៅតាមបទដ្ឋានបរិស្ថាន ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ដើម្បីធានាទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និង​ការ​ទទួលរងនូវពិន័យតាមច្បាប់ធ្ងន់ធ្ងរ រួមទាំងការអនុវត្តវិធានការបញ្ជាកែប្រែបច្ចេកទេស ក្នុង​នោះ​មា​នទាំងការស្តារបរិស្ថានឡើងវិញ និងសំណងនៃការខូចខាតបរិស្ថានថែមទៀត។

ជាឧទាហរណ៍ ករណីរោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO.,LTD ដែលមានមូលដ្ឋាននៅភូមិត្រពាំងរុន ឃុំដំណាក់វាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានរកឃើញថា មិនបានគោរពច្បាប់បរិស្ថាននិងបទដ្ឋានគតិយុត្តចូលជាធរមាននៅកម្ពុជា។ ក្រុមការងារចម្រុះ បានរកឃើញរោងចក្រខាងលើនេះ បានបង្កឱ្យមានការលេចធ្លាយសំណល់ប្រេង ធ្វើឱ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋ នៅក្បែរនោះចំនួនប្រមាណ២ហិចតា ខូចស្រូវ ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះ ជាបទល្មើសមានចែងក្នុងមាត្រា២០៦ មាត្រា២៦៨ មាត្រា២៩៨ និងមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងការគ្រប់គ្រងធនធាតិធម្មជាតិ សំដៅពង្រឹងវប្បធម៌ស្អាត នៅតាមមូលដ្ឋានអាជីវកម្ម ធានាការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ មានជីវភាពល្អប្រសើរនិងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព។ «ក្រសួងបរិស្ថាន រហូតដល់ពេលនេះ បន្តពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការពុលចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយណា ដែលបន្តមិនគោរពច្បាប់ និងធ្វើការបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋឡើយ។» មាន ឯកឧត្តមរដ្ឋមន្រ្តីប្រសាសន៍បន្ថែម។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទី១ គឺ ភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យកម្ពុជា មានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ នោះគឺត្រូវធ្វើការសម្អាតផ្ទះយើង សង្គមយើង ប្រទេសយើងឱ្យមានភាពស្អាត ដើម្បីធនាការពារបរិស្ថាន សុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        117
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm