សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយថវិកា និងសម្ភារ​ពីសប្បុរជ​ន​សម្រាប់​ចែក​ជូន​ដល់​វីរកងទ័ព និង​ជនភៀសសឹក

2026/01/05 07:18:58 pm        272

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទទី៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ​ទទួល​អំណោយ​សប្បុរស​ធម៌​ជា​ថវិកា និង​សម្ភារ​មួយ​ចំនួន​ពីលោកជំទាវ ឈរ ណាវី ត្រាំអ៊ីវតឹក លោកជំទាវ ដូ ញូ ប៊ុនសមនិងលោកជំទាវ ទិត្យ ខាំដារ៉ា នុតសាអាន ដែលជាទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា សម្រាប់​បន្ត​ចែក​ជូន​ដល់​វីរកងទ័ព និង​ជន​ភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិ មហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ​រាជ​រដ្ឋាភិបាល និង​វីរ​យុទ្ធជនក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដាន​ចិត្ត​ប្រកប​ដោយ​សប្បុរស​ធម៌របស់ លោកជំទាវទំាងបីរូប ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបាន​ចូល​រួម​បរិច្ចាគ​នូវ​ធន​ធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គម​ជាតិ​ក្នុង​គ្រា​ដ៏​លំបាកនេះ។

អំណោយសប្បុរសធម៌ដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលបាននៅក្នុង​ឱកាស​នេះមា​ន​ពី ​លោកជំទាវ ឈរ ណាវី ត្រាំអ៊ីវតឹក ថវិកា១០លាន អង្ករ១តោន និងអាហារក្រៀម៣០០កញ្ចប់ ពី​​លោកជំទាវ ដូ ញូ ប៊ុនសម ថវិកា១០លាន អង្ករ១តោន និងពីលោកជំទាវ ទិត្យ ខាំដារ៉ា នុត សាអាន ថវិកា១០លានរៀល អង្ករ១តោន ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួម​គ្នា​ជា​ធ្លុង​មួយបា​នផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុតមិនធ្លាប់មាន នៅក្នុងគ្រា​ដែល​ប្រទេស​ជាតិ​ជួប​ការលំបាកនេះ បានផុសឡើងនៅគ្រប់ប្រទាន់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នាក់​ដឹកនាំ រហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជា  កម្លំាង​ចលករ​ដ៏​សំខាន់ ឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង ជាឃឿន​ដ៏​រឹង​មាំ​ការពារប្រទេសជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។

ក្នុង​ស្មារតីសមរភូមិក្រោយគំាទ្រនិងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក​សមាជិការរដ្ឋសភា ព្រមទំាងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូល​រួម​យ៉ាង​សស្រាក់​សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​សប្បុរសធម៌​ជូន​វីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។

ចំពោះ​អំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បាន​ធ្វើ​ការ​បែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់​ធ្វើ​ការ​បែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់​ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូន​ក្រុម​គ្រួសារ​វីរ​យុ​ទ្ធជន ដែលបានពលីជីវិតជាដើម។

រដ្ឋសភានៅតែបន្តទទួលអំណោយសម្បុរធម៌ ហើយធ្វើការបែងចែក​អំណោយ​ទាំង​អស់​នោះ​តាម​គោល​ដៅ​តម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច​រវាង​យុទ្ធជន​ជួរ​មុខ និង​ពលរដ្ឋ​ជួរ​ក្រោយ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរ​គុណជូន​ដល់ប្រ​ជាព​លរដ្ឋ​ទំាង​អស់ដែ​លមា​ន​ការ​ជឿ​ជាក់​លើ​ថ្នាក់​ដឹក​នាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខា​ង​ដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិន​ឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        28
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm