អ៊ីរ៉ង់ចាប់ខ្លួនមនុស្ស ៤ នាក់ នៅខេត្តភាគខាងជើង ពីបទរៀបចំផែនការវាយប្រហារលើទីតាំងរដ្ឋាភិបាលនិងយោធា

2026/01/05 09:48:52 pm        330

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នគរបាលអ៊ីរ៉ង់បានចាប់ខ្លួនមនុស្ស ៤ នាក់ នៅខេត្ត Qazvin ភាគខាងជើង ពីបទសង្ស័យថា បានរៀបចំផែនការវាយប្រហារលើទីតាំងរដ្ឋាភិបាល និងយោធា។

ស្នងការនគរបាលខេត្តលោក Mohammad-Qassem Tarhani ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Fars ដោយនិយាយថា ជនសង្ស័យទាំងនោះ ត្រូវបានចោទប្រកាន់ពីបទស្វែងរកប្រើប្រាស់ការតវ៉ាថ្មីៗនេះ ដើម្បីបំផ្លាញសន្តិសុខនៅក្នុងទីក្រុងមួយ ក្នុងចំណោមទីក្រុងនានានៅក្នុងខេត្ត Qazvin។ លោកបានអះអាងថា ការចាប់ខ្លួនមនុស្សទាំងនេះ ត្រូវបានអនុវត្តដោយអង្គភាពស៊ើបការណ៍សម្ងាត់របស់នគរបាល ខេត្ត សហការជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម ដោយមិនបានបញ្ជាក់ថា ពេលណាដែលការចាប់ខ្លួន បានកើតឡើងនោះទេ។

លោកបានបន្ថែមថា អ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ ពីមុនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេល «កុបកម្ម» ឆ្នាំ ២០២២ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបាននិយាយថា ពួកគេបានសារភាពថា បានរៀបចំផែនការវាយប្រហារលើទីតាំងរដ្ឋាភិបាល និងយោធា ដើម្បីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណៈ។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ចាប់តាំងពីចុងខែធ្នូ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀល (rial)អ៊ីរ៉ង់ និងស្ថានភាពសេដ្ឋកិច្ចមិនល្អ។ អាជ្ញាធរបាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលព្រមានប្រឆាំងនឹងអំពើហិង្សា ការបំផ្លិចបំផ្លាញ និងភាពចលាចល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm