អតីតទាហានម៉ារីនអាមេរិករិះគន់ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោន នៅវ៉េណេស៊ុយអេឡាថា ជា «កំហុសដ៏មហន្តរាយ»

2026/01/05 02:50:45 pm        128

អតីតទាហានម៉ារីនអាមេរិក និងជាមន្ត្រីនគរបាលរដ្ឋហ្វ្លរីដា អ្នកឆ្លើយឆ្លងព័ត៌មានយោធា លោក John Mark Dougan បានប្រាប់សារព័ត៌មាន TASS ថា ការចាប់ពង្រត់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) ដោយកងកម្លាំងពិសេសអាមេរិក គឺជា «កំហុសគោលនយោបាយដ៏មហន្តរាយ» ដែលបំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក។

អ្នកជំនាញរូបនេះ បាននិយាយថា៖«អ្នកអាចចូលចិត្តលោក ដូណាល់ ត្រាំ ហើយនៅតែទទួលស្គាល់ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក គឺជាកំហុសដ៏មហន្តរាយមួយ។ អ្នកអាចស្អប់លោក ម៉ាឌូរ៉ូ ហើយនៅតែយល់ថា ការការពារមេដឹកនាំដែលអ្នកយល់ស្របជាមួយនោះ ទើបតែត្រូវបានបំផ្លាញចោល»។ យោងតាមលោកបានឲ្យដឹងថា «ដោយអះអាងសិទ្ធិក្នុងការចាប់ខ្លួនប្រមុខរដ្ឋបរទេសដែលកំពុងកាន់អំណាច និងចោទប្រកាន់គាត់ពីបទឧក្រិដ្ឋក្នុងស្រុកនោះ នេះគឺជាប្រព័ន្ធចាត់ថ្នាក់ជាក់លាក់មួយ ដែលជារឿយៗទាក់ទងនឹងច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក»។

លោក Dougan បានព្រមានថា សកម្មភាពបែបនេះ នាំឲ្យមានអស្ថិរភាពនៃប្រព័ន្ធអន្តរជាតិទាំងមូល។

អ្នកឆ្លើយឆ្លងព័ត៌មានយោធារូបនេះ បានបន្ថែមថា៖«ចុះបើនិយាយអំពីអ៊ីរ៉ាក់? លីប៊ី? យេម៉ែន? ស៊ីរី? អាហ្វហ្គានីស្ថាន? សង្គ្រាមដ្រូន? សង្គ្រាមតំណាង? ការបិទផ្លូវ? ការអនុញ្ញាតពីសភាដែលនាំឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើន? ក្រោមប្រព័ន្ធច្បាប់បរទេស សកម្មភាពជាច្រើន ត្រូវបានពិពណ៌នារួចហើយថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬភេរវកម្ម។ ឥឡូវនេះ សហរដ្ឋអាមេរិកបានគាំទ្រគំនិតដែលថា ការចោទប្រកាន់បែបនេះ បង្ហាញពីភាពត្រឹមត្រូវនៃការចាប់ខ្លួនមនុស្សដោយប្រើកម្លាំង  គឺមិនមែនមធ្យោបាយ     ការទូតទេ»៕

អត្ថបទដែលទាក់ទង

ស្រីលង្កាមានគោលដៅសម្រេចឲ្យបានការមកដល់របស់ភ្ញៀវទេសចរចំនួន ៣លាននាក់ ដើម្បីជួយស្តាព្យុះស៊ីក្លូន Ditwah
2026/01/06 09:00:43 pm        1
ពលរដ្ឋជម្លៀសខ្លួនស៊ីរីស៊ូទ្រំានឹងអាកាសធាតុត្រជាក់ធ្លាក់ព្រិលនៅជំរំក្នុងទីក្រុង Aleppo
2026/01/06 08:59:47 pm        1
អេហ្ស៊ីបនិយាយថាខ្លួនចែករំលែកទស្សនៈដូចគ្នាជាមួយអារ៉ាប៊ីសាអ៊ូឌីតលើបញ្ហាជម្លោះយេម៉ែន និងស៊ូដង់
2026/01/06 08:59:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្រីលង្កាមានគោលដៅសម្រេចឲ្យបានការមកដល់របស់ភ្ញៀវទេសចរចំនួន ៣លាននាក់ ដើម្បីជួយស្តាព្យុះស៊ីក្លូន Ditwah

2026/01/06 09:00:43 pm
​ពលរដ្ឋជម្លៀសខ្លួនស៊ីរីស៊ូទ្រំានឹងអាកាសធាតុត្រជាក់ធ្លាក់ព្រិលនៅជំរំក្នុងទីក្រុង Aleppo
2026/01/06 08:59:47 pm
​អេហ្ស៊ីបនិយាយថាខ្លួនចែករំលែកទស្សនៈដូចគ្នាជាមួយអារ៉ាប៊ីសាអ៊ូឌីតលើបញ្ហាជម្លោះយេម៉ែន និងស៊ូដង់
2026/01/06 08:59:01 pm
​កូឡុំប៊ី នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន
2026/01/06 08:17:45 pm
​ពលរដ្ឋរស់នៅលើកោះ Greenland៖ វានឹងក្លាយជាកំហុសមួយ បើសិនមិនខ្វាយខ្វល់នឹងការគំរាមកំហែងរបស់លោក Trump
2026/01/06 08:15:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/05 10:28:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/04 04:49:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/05 02:59:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/06 09:46:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am