លោក ERDOGAN៖ ទួរគីត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលការសន្ទនារវាងភាគីនៃជម្លោះ នៅយេម៉ែន

2026/01/05 10:01:21 pm        347

ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលការសន្ទនារវាងភាគីនានានៃជម្លោះ នៅក្នុងប្រទេសយេម៉ែន។

ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត លោក អឺដូហ្កាន់ បានបង្ហាញពីភាពត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសទួរគី ក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំភាគីដែលមានជម្លោះនៅក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៃការិយាល័យរបស់លោក។

យោងតាមសេចក្តីថ្លែងការណ៍នោះ  លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសទួរគីកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងប្រទេសយេម៉ែន ខណៈពេលដែលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារបូរណភាពទឹកដីរបស់ប្រទេសនេះ។

ប្រទេសយេម៉ែនបានឃើញការកើនឡើងភាពតានតឹងនៅក្នុងសម្ព័ន្ធភាពប្រឆាំងក្រុមហ៊ួទីដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីការដណ្តើមយកខេត្ត Hadramout ដែលសម្បូរប្រេង និងខេត្ត Al-Mahrah ភាគខាងកើតរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង។ ខេត្តទាំងពីររួមគ្នា មានផ្ទៃដីជិតពាក់កណ្តាលនៃប្រទេសយេម៉ែន និងមានព្រំដែនយុទ្ធសាស្ត្រជាមួយអារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់។

ទីក្រុងរីយ៉ាដចាត់ទុកតំបន់ទាំងនេះថា ជា «ខ្សែបន្ទាត់ក្រហម» ដ៏សំខាន់ ដោយសារតែទីតាំងរបស់ពួកវា នៅជិតព្រំដែនភាគខាងត្បូង និងការប្រមូលផ្តុំធនធានថាមពលរបស់ប្រទេសយេម៉ែន។ ជាការឆ្លើយតប អារ៉ាប៊ីសាអ៊ូឌីតបានគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ ដោយបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយដែលមានការវាយប្រហារតាមអាកាស និងថ្មើរជើងកាន់តែខ្លាំងឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm