ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងឈ្មោះ រស់ សុធី ដឹកនាំកម្លាំងចុះចាប់ឡានចង្កូតស្ដាំ៤គ្រឿង នៅតាមផ្ទះ នៅភូមិកំពង់ស្រឡៅ

2022/03/05 08:07:47 pm        2.5 K

ព្រះវិហារ៖ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះចាប់រថយន្ដចង្កូតស្ដាំ៤គ្រឿងនៅតាមផ្ទះ ខណៈថ្ងៃឱសានវាទចុះចាប់រថយន្ដចង្កូតស្តាំ ឡានអត់ពន្ធ នៅតាមផ្ទះ មិនទាន់មានបទបញ្ជាឲ្យចាប់នោះទេ ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមិនា ម្សិលមិញនេះ នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ខេត្តព្រះវិហារ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រះវិហារលោក វុធ សាវី ,លោកឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ,លោក ហួត ឃាន នាយរងការិយាល័យ,លោក ស៊ុំ សំណាង ស្នងការង និងចូលរួមកម្លាំងប៉ុស្ដិ៍ស្រឡៅ ផងដែរ។

ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញារងខេត្តព្រះវិហារលោក វុធ សាវី បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងប្រតិបត្ដិការនេះ ដងហូតបានរថយន្ដ៤គ្រឿង និង៤គ្រឿងទៀតបើកគេច ហើយម្ចាស់រថយន្ដម្នាក់បានរត់គេចទៅចូលទឹកដីឡាវ ហើយលោកក៏បានដឹង​អត្តសញ្ញាណផងដែរ កំពុងបើកការអង្កេត។ ចំពោះរថយន្ដដែលរឹបអូសបាន សហការជាមួយគយឲ្យចុះមកពិនិត្យ និងប្រគល់ជូនគយ។ ចំណែកឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ក៏BTV News ធ្វើការ​ទំនាក់ទំនង​តាមប្រព័ន្ធតេឡាក្រាមផងដែរ តែគ្មានការឆ្លើយតប។

បើតាមប្រភពច្បាស់ការណ៍​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យយើងដឹងថា ឈ្មោះ រស់ សុធី ជានាយការិយាល័យ​សេដ្ឋកិច្ចខេត្តព្រះវិហារ ​បាន​លួចនាំរថយន្ដឆ្លងដែនទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់​ស្រឡៅ១ រាប់សិប​គ្រឿង​មកហើយ​មិន​ដែល​បានមន្ដ្រីណា ឬថ្នាក់លើ​ចុះមកបង្ក្រាប រឹបអូសនោះទេ ទើបតែថ្មីៗនេះ ​ទំនង​មិន​បានចែក​លាភសក្ការៈដល់​សមត្ថកិច្ច​មួយចំនួន ​ក៏បែកធ្លាយព័ត៌មានបំបែកឆ្នាំងបាយ ​ខណៈខ្លួនជាសមត្ថកិច្ចផែនបង្ក្រាបផងដែរនោះ ហើយការចុះចាប់កាលពីថ្ងៃទី០៤ ខែមិនា អាចជាគំណុំផ្ទាល់ខ្លួន ឬលាងឈ្មោះខ្លួនឯងបង្ហាញស្នាដៃជូនថ្នាក់លើ ខណៈអាជ្ញាធរភូមិឃុំមួយចំនួនមិនឯកភាពប្រតិបត្តិការនេះ ។

ពាក់ព័ន្ធឡានអត់ពន្ធនេះ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួត​ពិនិត្យ​លទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានស្មារតី​បង់ពន្ធជូនរដ្ឋ​តាមច្បាប់ដែលបានកំណត់។ ទន្ទឹមនឹងនឹងនោះ ​កម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ណាស់សម្រាប់កិច្ចការមួយនេះ។ សម្តេច បញ្ជាក់ថា “បើមានលុយទិញឡានហើយ សូម​ទុកលុយ​ដើម្បីបង់ពន្ធផង”។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការអនុគ្រោះម្ដងហើយម្ដងទៀត ភាពច្រំដែលនឹងនៅតែបន្ត ហើយរថយន្តចង្កូតស្តាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឱ្យមានទៀតទេ។ អស់លោកគយ ត្រូវធ្វើកិច្ចការងារនេះ ដើម្បីប្រមូលឡានដែលអត់មានពន្ធនេះទុក ឬផាកពិន័យទៅតាមគោលការណ៍ ដែលមានរួចមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានអ្នកក្រណាមានលុយ​ទៅទិញឡាន​ជិះនោះទេ ​ខណៈអ្នកមាន ឬពួកអ្នកធំមានលុយទិញឡានជិះហើយបែ​ជា​លួចពន្ធ និង​មិនព្រមបង់ពន្ធចូល​រដ្ឋទៅវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm