ទីផ្សារភាគហ៊ុន និងប្រេងរង្គោះរង្គើ ខណៈវិនិយោគិនវាយតម្លៃផលប៉ះពាល់នៃបញ្ហានៅវ៉េណេស៊ុយអេឡា

2026/01/05 10:20:15 pm        301

ទីផ្សារភាគហ៊ុនអាស៊ី បានមើលឃើញកំណើនយ៉ាងខ្លាំង ប៉ុន្តែតម្លៃប្រេងបែរជាធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃចន្ទ (៥ មករា) នេះ ខណៈវិនិយោគិនកំពុងថ្លឹងថ្លែងលើផលវិបាកនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅប្រទេសវ៉េណេស៊ុយអេឡា ដើម្បីត្រៀមខ្លួនសម្រាប់សប្តាហ៍ដ៏មមាញឹកនៃការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច នៅក្នុងការជួញដូរទីផ្សារដ៏ពេញលេញដំបូងនៃឆ្នាំថ្មីនេះ។

សន្ទស្សន៍ទូលំទូលាយបំផុតរបស់ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក MSCI ខាងក្រៅប្រទេសជប៉ុន បានកើនឡើងដល់ទៅ ១,២% ខណៈសន្ទស្សន៍ភាគហ៊ុនអេឡិកត្រូនិកខ្នាតតូច S&P 500 របស់អាមេរិកក៏កើនឡើង ០,១%។ ក្នុងចំណោមទីផ្សារភាគហ៊ុនក្នុងតំបន់ សន្ទស្សន៍ Nikkei ជប៉ុន បានកើនឡើង ២,៨% ហើយភាគហ៊ុន Kospi របស់ក្រុមហ៊ុនសេអ៊ូល ភាគហ៊ុននៅប្រទេសចិន និងនៅកោះតៃវ៉ាន់ ក៏បានមើលឃើញកំណត់ត្រាយ៉ាងល្អ។

ចំណែកតម្លៃប្រេងវិញបានធ្លាក់ចុះ ព្រោះការផ្គត់ផ្គង់សកលកំពុងត្រៀមជួបភាពចលាចល បន្ទាប់ពីសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា Nicolas Maduro នៅក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍។ សន្ទស្សន៍ប្រេងឆៅ Brent ធ្លាក់ចុះ ២១សេន ឬ ០,៤% មកនៅត្រឹម ៦០,៥៤ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៤:៥២នាទី ព្រឹកថ្ងៃចន្ទនេះ ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក ថយចុះ ២៨សេន ឬ ០,៥% មកនៅត្រឹម ៥៧,០៤ដុល្លារ ក្នុងមួយបារ៉ែល។

នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រវិនិយោគនៅស្ថាប័ន OCBC ក្នុងសិង្ហបុរី បាននិយាយថា៖ ដោយសារព្រឹត្តិការណ៍ដែលមិននឹកស្មានដល់នៅវ៉េណេស៊ុយអេឡា នាចុងសប្តាហ៍កន្លងទៅ ទីផ្សារនៅតែរង្គោះរង្គើ និងប្រុងប្រយ័ត្ន ថាតើរដ្ឋបាលលោកប្រធានាធីបតី Donald Trump មានចំណូលចិត្តចំពោះការផ្លាស់ប្តូររបបបន្ថែមទៀតឬអត់ ដូចជានៅអ៊ីរ៉ង់ជាដើម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm