នគរបាលស្វីស៖ ជនរងគ្រោះទាំងអស់នៃអគ្គិភ័យដ៏កំណាច ត្រូវបានកំណត់អត្តសញ្ញាណរួចហើយ

2026/01/05 03:23:55 pm        150

នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យ (៤ មករា) ថា មនុស្សទាំង ៤០នាក់ ដែលបានស្លាប់នៅក្នុងអគ្គិភ័យដ៏កំណាចនៅក្លឹបកម្សាន្ត (បារ) នៃរមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញនៅប្រទេសស្វីស ក្នុងថ្ងៃចូលឆ្នាំសកល ត្រូវបានកំណត់អត្តសញ្ញាណអស់ហើយ ដោយជនរងគ្រោះជាក្មេងជំទង់ មានចំនួនជាងពាក់កណ្តាលនៃអ្នកស្លាប់សរុប។

នគរបាលតំបន់ Valais បាននិយាយថា ជនរងគ្រោះចុងក្រោយចំនួន ១៦នាក់ក្នុងចំណោមតួលេខសរុប ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ បន្ទាប់ពីអគ្គិភ័យនៅរមណីយដ្ឋានតំបន់ភ្នំ Crans-Montana នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ អគ្គិភ័យនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រស្វីសថ្មីៗនេះ ហើយទិវាកាន់ទុក្ខជាតិនឹងត្រូវប្រារព្ធឡើងក្នុងពេលឆាប់ៗ។

មនុស្សរាប់រយនាក់បាននាំគ្នាធ្វើក្បួនដង្ហែដោយស្ងៀមស្ងាត់ ឆ្លងកាត់ដងផ្លូវក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំងនៃទីក្រុង Crans-Montana កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីរំលឹកដល់ជនរងគ្រោះនៃអគ្គិភ័យនោះ ដែលក៏បានធ្វើឱ្យមនុស្សជាង ១០០នាក់ រងរបួសផងដែរ។

នគរបាលស្វីសនិយាយថា ជនរងគ្រោះប្រហែល ២៦នាក់ ក្នុងចំណោមអ្នកស្លាប់សរុបទាំង ៤០នាក់ គឺជាក្មេងវ័យជំទង់ ដោយអ្នកទាំងនោះក៏រួមមាន ជនជាតិបារាំងអាយុ ១៤ ឆ្នាំម្នាក់ និងក្មេងអាយុ ១៤ឆ្នាំម្នាក់ មកពីស្វីស ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះមិនបានចេញផ្សាយឈ្មោះជនរងគ្រោះណាម្នាក់ឡើយ៕

អត្ថបទដែលទាក់ទង

មេទ័ពអ៊ីរ៉ង់ ព្រមានឆ្លើយតបទៅនឹង «ការគំរាម» របស់លោក Trump និងលោក Netanyahu
2026/01/07 04:49:13 pm        1
មេបញ្ជាការកងទ័ពហ្ស៊កដានី និងលីប៊ី ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/01/07 04:46:59 pm        2
រលកកម្តៅធ្ងន់ធ្ងរវាយប្រហារបណ្តារដ្ឋភាគខាងត្បូងអូស្រា្តលី ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សា
2026/01/07 04:43:51 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ «ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!»

2026/01/07 04:54:31 pm
​មេទ័ពអ៊ីរ៉ង់ ព្រមានឆ្លើយតបទៅនឹង «ការគំរាម» របស់លោក Trump និងលោក Netanyahu
2026/01/07 04:49:13 pm
​មេបញ្ជាការកងទ័ពហ្ស៊កដានី និងលីប៊ី ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/01/07 04:46:59 pm
​រលកកម្តៅធ្ងន់ធ្ងរវាយប្រហារបណ្តារដ្ឋភាគខាងត្បូងអូស្រា្តលី ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សា
2026/01/07 04:43:51 pm
​តុលាការទុយនីស៊ីដោះលែងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវចោទប្រកាន់ពីបទជួយជនអន្តោប្រវេសន៍
2026/01/07 04:41:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/07 04:07:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/04 04:49:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/05 02:59:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 01:04:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am