រដ្ឋមន្ត្រីការបរទេសចិនប្រាប់អាមេរិកថា ប្រទេសរបស់លោកប្រឆាំងនឹងការប៉ុនប៉ង « ចាក់សាំងលើភ្លើង»
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍។ ខណៈដែល លោក Blinken បានស្នើថាទីក្រុងវ៉ាស៊ីនតោនចង់ឱ្យប្រទេសជាច្រើនទៀតដាក់ទណ្ឌកម្មរុស្ស៊ីសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងអ៊ុយក្រែន ប៉ុន្តែលោក Wang បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
ចិនបានទទូចឲ្យរុស្ស៊ី និងអ៊ុយក្រែនដោះស្រាយជម្លោះតាមរយៈការចរចា ។
លោក Wang បាននិយាយថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយផ្នែកការទូត លោក Wang បានប្រាប់ លោក Blinken ថា សហរដ្ឋអាមេរិក NATO សហភាពអឺរ៉ុប និងរុស្ស៊ីចាំបាច់ត្រូវ "ធ្វើការសន្ទនាដោយស្មើភាពគ្នា" ជាពិសេសទាក់ទងនឹងការពង្រីកសមាជិកភាពអង្គការណាតូ ដែលទីក្រុងម៉ូស្គូចាត់ទុកថាជា ការគំរាមកំហែងសន្តិសុខដែលមិនអាចទទួលយកបាន។
ក្រសួងការបរទេសចិនបានបញ្ជាក់ទៀតថា ប្រទេសចិនប្រឆាំងនឹងសកម្មភាពណាដែលមិនមែនជាដំណោះស្រាយការទូត និងសកម្មភាពចាក់សាំងលើភ្លើង ដែលដុតស្ថានការណ៍អោយកាន់តែតានតឹងបន្ថែមទៀត ។
Source: RT
#UkraineRussiaCrisis #BTVNews