លោក Trump៖ អាមេរិកត្រូវការ «សិទ្ធិទាំងស្រុង» ចូលទៅកាន់វ៉េណស៊ុយអេឡា ក្រោយចាប់ខ្លួនលោក Maduro

2026/01/05 11:37:12 pm        50

លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក ត្រូវការ «សិទ្ធិទាំងស្រុង» ចូលទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ខណៈដែលមន្ទិលសង្ស័យកើនឡើង ជុំវិញការដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro។

កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) នៅពេលដែលលោកត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយចំណាយពេលវិស្សមកាល នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Palm Beach លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «យើងត្រូវការសិទ្ធិចូលទៅទាំងស្រុង។ យើងត្រូវការសិទ្ធិចូលទៅកាន់ទីតាំងប្រេង និងអ្វីៗផ្សេងទៀត នៅក្នុងប្រទេសនេះ ដែលនឹងអាចឲ្យយើងកសាងប្រទេសនេះឡើងវិញ»។

ដោយលោក Maduro ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទគ្រឿងញៀន អាវុធ និងអំពើភេរវកម្ម នៅទីក្រុង New York បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងមក លោក Trump បានប្រាប់ថា ក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក នឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលខូចខាតរបស់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។

លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ប៉ុន្តែបានបញ្ជាក់ថា លោកមិនបានជជែកជាមួយលោកស្រីទេ។ លោកបានប្រាប់ថា «យើងកំពុងគ្រប់គ្រង» ហើយពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងរយៈពេលខ្លីខាងមុខ លោកបាននិយាយថា៖ «មែនហើយ វាអាស្រ័យស្ថានភាពជាក់ស្ដែង។ យើងត្រូវធ្វើរឿងអ្វីមួយ នៅវ៉េណេស៊ុយអេឡា ពោលគឺស្ដារវា (ប្រទេស) ឡើងវិញ»។

ចំណែកលោកស្រី Rodriguez បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា លោកស្រីកំពុងអញ្ជើញសហរដ្ឋអាមេរិកឲ្យធ្វើការជាមួយលោកស្រី «នៅលើរបៀបវារៈកិច្ចសហប្រតិបត្តិការ សំដៅលើការអភិវឌ្ឍរួមគ្នា ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ និងដើម្បីពង្រឹងការរួមរស់ជាសហគមន៍យូរអង្វែង»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm