ក្រុមគ្រូ និងបុគ្គលិកសុខាភិបាលនៅភ្នំពេញបន្តចុះទៅព្យាបាលពលរដ្ឋក្នុងសហគមន៍តាមព្រំដែនខេត្តព្រះវិហារ

2026/01/05 11:44:48 pm        225

ភ្នំពេញ ៖ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ នៃមនី្ទរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចូលរួមចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ក្នុងសហគមន៍តាមបណ្តោយព្រំដែនខេត្តព្រះវិហារ។

​លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត នាយកមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះថា មនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានរៀបចំក្រុមការងារចុះពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹកនៅជំរុំសុវតិ្ថភាពចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ។ ជាក់ស្តែងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ស្អែកនេះ ក្រុមការងារគ្រូពេទ្យ ក៏បន្តដំណើរ ដោយប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹក នៅតាមបណ្តោយព្រំដែន ដែលឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកបានចាត់ចែងក្រុមការងារជាបន្តបន្ទាប់។

ចំណែកលោកគ្រូពេទ្យ ម៉ឺន សំណាង គិលានុបដ្ឋាក នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ដែលត្រូវចេញដំណើរ និងប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចផ្តល់សេវាជូនបងប្អូនជនភៀសសឹក នៅទិសព្រះវិហារ នាថ្ងៃស្អែក ទី៦ ខែមករា ឆ្នាំ២០២៦ មានមោទនភាព និងកម្លាំងចិត្តរឹងម៉ាំ ដែលថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែក បានចាត់មន្រី្តសុខាភិបាល ចុះជួយផ្តល់សេវាជូនបងប្អូនជនភៀសសឹក និងវីរៈកងទ័ពរបស់យើង ដែលស្នាក់នៅតំបន់ខេត្តព្រះវិហារ ដើម្បីលើកស្ទួយ និងថែទាំសេវាសុខភាពជូនពួកគាត់ឲ្យកាន់តែល្អប្រសើរ។

ជាចុងក្រោយ ក្នុងនាមជាមន្រី្តសុខាភិបាល ក៏ដូចជាប្រជាជនកម្ពុជាមួយរូប លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត ក៏ដូចជាថ្នាក់ដឹក បុគ្គលិកសុខាភិបាលទាំងអស់ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជូនវីរៈកងទ័ពជួរមុខ ក៏ដូចជាក្រុមគ្រួសារកងទ័ព និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់វីរៈកងទ័ព ឲ្យមានទំនុកចិត្ត និងហ៊ានលៈបង់កម្លាំងកាយ កម្លាំងចិត្ត គោរពតួរនាទីភារកិច្ច ក្នុងការការពារបូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស ជារៀងរហូត ជៀសផុតពីការឈ្លានពានពីប្រទេសថៃ៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm