អ៊ីស្រាអែលចាប់ផ្តើមដកអាជ្ញាប័ណ្ណរបស់អង្គការអន្តរជាតិ ៣៧ ដែលផ្តល់ជំនួយដល់តំបន់ហ្កាហ្សា

2026/01/05 11:55:52 pm        61

បើយោងតាមអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) អ៊ីស្រាអែលបានចាប់ផ្តើមដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់អង្គការអន្តរជាតិចំនួន ៣៧ ដែលផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាស្ទ្រីប ដោយបានផ្ដល់ហេតុផលថា ស្ថាប័នទាំងនោះ មិនបានបំពេញតាមការតម្រូវក្រោមច្បាប់ចុះឈ្មោះថ្មី។

កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងមក រដ្ឋាភិបាលអ៊ីស្រាអែលបានចាប់ផ្តើមផ្ញើការជូនដំណឹងផ្លូវការទៅកាន់អង្គការអន្តរជាតិរាប់សិប ដែលប្រាប់ដល់ស្ថាប័នទាំងនោះថា អាជ្ញាប័ណ្ណរបស់ពួកគេ នឹងត្រូវលុប ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ហើយតម្រូវឲ្យបញ្ចប់សកម្មភាពរបស់ពួកគេទាំងអស់ នៅខែមីនាឆ្នាំដដែលនេះ។

ប្រព័ន្ធផ្សព្វផ្សាយនោះ បានឲ្យដឹងថា៖ «បន្ទាប់ពីមានការចូលជាធរមាននូវយន្តការចុះឈ្មោះ សម្រាប់អង្គការអន្តរជាតិ នៅតំបន់ហ្កាហ្សា ដំណើរការនៃការរហាមឃាត់អង្គការអន្តរជាតិចំនួន ៣៧ មិនឲ្យមានប្រតិបត្តិការ បានចាប់ផ្តើមហើយ»។ ហើយអ៊ីស្រាអែលអះអាងថា «អង្គការទាំងនេះ បានផ្ទេរជារួមមិនដល់ ១ភាគរយផងនូវជំនួយមនុស្សធម៌សរុប ពេញមួយសង្រ្គាមនេះ ហើយថា វិសាលភាពនៃជំនួយ នឹងមិនរងផលប៉ះពាល់ដោយការសម្រេចនេះឡើយ»។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយនេះ បានអះអាងបន្ថែមថា ការស៊ើបអង្កេតផ្នែកសន្តិសុខ បានបង្ហាញពីការពាក់ព័ន្ធរបស់និយោជិតមកពីអង្គការគ្រូពេទ្យគ្មានព្រំដែន នៅក្នុង «សកម្មភាពភេរវករ» ដោយចោទប្រកាន់ថា នៅក្នុងករណីសំខាន់២ អង្គការនេះបានរក្សាទុកព័ត៌មានទាំងស្រុង អំពីអត្តសញ្ញាណ និងតួនាទីរបស់បុគ្គលិកខ្លួន។

តែយ៉ាងណាក្ដី យោងតាមសារព័ត៌មានចុះផ្សាយប្រចាំថ្ងៃរបស់អ៊ីស្រាអែល Haaretz បានឲ្យដឹងថា ការសម្រេចរបស់អ៊ីស្រាអែល កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ ក្នុងការដកហូតអាជ្ញាប័ណ្ណរបស់អង្គការជំនួយអន្តរជាតិ គឺផ្អែកលើហេតុផលនយោបាយសុទ្ធសាធ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm