លទ្ធផលផ្លូវការ៖ បក្សគាំទ្រយោធាមីយ៉ាន់ម៉ា ឈ្នះដំណាក់កាលទី១ នៃការបោះឆ្នោតរៀបចំដោយរបបយោធា

2026/01/06 03:09:12 am        189


លទ្ធផលផ្លូវការដែលចេញផ្សាយចុងក្រោយ បានបង្ហាញនៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះថា គណបក្សគាំទ្រយោធាដ៏លេចធ្លោរបស់សហភាពមីយ៉ាន់ម៉ា គឺ USDP (គណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ ) បានឈ្នះដំណាក់កាលទី១ នៃការបោះឆ្នោតដែលរៀបចំដំណើរការដោយរបបយោធា ដោយទទួលបានអាសនៈសភាជាន់ទាបជិត ៩០ភាគរយ។

យោធាបានធ្វើរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប៉ុន្តែកំពុងមើលខុសត្រូវការបោះឆ្នោតជាដំណាក់កាលរយៈពេល ១ខែ ដែលខ្លួនសន្យាថា នឹងប្រគល់អំណាចជូនប្រជាជនវិញ។

អ្នកការទូតលោកខាងលិច និងអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យ បានច្រានចោលការបោះឆ្នោតនេះ ដោយចាត់ទុកថា គ្រាន់តែជាការរៀបចំ ដើម្បីធ្វើឲ្យមានរូបភាពថ្មីនៃការគ្រប់គ្រងរបស់យោធាប៉ុណ្ណោះ ដោយលើកឡើងពីការដាក់ពន្ធនាគារលោកស្រី អ៊ុងសាន ស៊ូជី ការរំលាយគណបក្សរបស់លោកស្រី ការបង្ក្រាបលើអ្នកប្រឆាំង និងសន្លឹកឆ្នោតដែលមានសុទ្ធតែបេក្ខជនជាសម្ព័ន្ធមិត្តរបស់យោធា។

បើយោងតាមការបូកសរុបលទ្ធផលផ្លូវការរបស់សារព័ត៌មាន ដែលចេញផ្សាយតាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតដល់ថ្ងៃចន្ទនេះ បានបង្ហាញឲ្យឃើញថា គណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ (USDP) ដែលគាំទ្រយោធា ទទួលបាន ៨៩អាសនៈ ក្នុងចំណោមអាសនៈសភាជាន់ទាបចំនួន ១០២ ដែលមាននៅក្នុងដំណាក់កាលទី១។

ជ័យជម្នះរបស់គណបក្ស USDP ស្មើនឹងជាង ៨៧ភាគរយនៃអាសនៈសភាជាន់ទាបដែលមាននៅក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន ដោយសំឡេងឆ្នោតនៅសល់ភាគច្រើនធា្លក់ទៅលើគណបក្សតូចៗដែលតំណាងឲ្យជនជាតិភាគតិច។ លទ្ធផលសរុប ត្រូវបានកំណត់ប្រកាសបន្ទាប់ពីការបោះឆ្នោតដំណាក់កាលទី៣ និងចុងក្រោយដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែមករា៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm