នាយករដ្ឋមន្ត្រីហុងគ្រី៖ អន្តរាគមន៍របស់អាមេរិក នៅវ៉េណេស៊ុយអេឡា គឺល្អសម្រាប់ទីផ្សារថាមពល

2026/01/06 03:16:23 am        205


នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro គួរតែមានផលវិជ្ជមានទៅលើទីផ្សារថាមពលពិភពលោក ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិក និងវ៉េណេហ្ស៊ុយអេឡា នឹងគ្រប់គ្រងរហូតដល់ពាក់កណ្តាលនៃធនធានប្រេងបម្រុងរបស់ពិភពលោក។

ជាអន្តរាគមន៍ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន គិតចាប់តាំងពីមានការលុកលុយ នៅប្រទេសប៉ាណាម៉ា ឆ្នាំ១៩៨៩ កងកម្លាំងពិសេសបានវាយលុកចូលក្រុងការ៉ាកាសតាមឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍កន្លងទៅ ហើយបានចាប់ខ្លួន លោក Maduro មុនពេលនាំររូបលោកទៅទីក្រុង New York ដើម្បីឲ្យប្រឈមនឹងការកាត់ទោសពីការចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងនាមជាសម្ព័ន្ធមិត្តរបស់លោក Orban ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានលើកលែងប្រទេសហុងគ្រីពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការទិញថាមពលរុស្ស៊ី សម្រាប់ឆ្នាំបោះឆ្នោតហុងគ្រី ២០២៦ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យមានការចែករំលែកផលប្រយោជន៍ពីធនធានប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។

នៅឯសន្និសីទសារព័ត៌មានប្រចាំឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក Orban បាននិយាយថា៖ «អ្វីដែលខ្ញុំគិតថា សំខាន់ សម្រាប់ហុងគ្រីពីករណីនេះ គឺថា រួមជាមួយប្រទេសវ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិក តាមការប៉ាន់ស្មានរបស់ខ្ញុំ នឹងអាចគ្រប់គ្រងបានពី ៤០-៥០ភាគរយរយនៃធនធានប្រេងបម្រុងរបស់ពិភពលោក»។

លោកបានបន្ថែមថា៖ «នេះគឺជាសមត្ថភាពដ៏ខ្លាំងរួចហើយ ក្នុងការមានឥទ្ធិពលលើតម្លៃទីផ្សារថាមពលពិភពលោក។ ខ្ញុំឃើញឱកាសដ៏រឹងមាំមួយ ដែលថា ដោយសារធ្វើឲ្យវ៉េណេស៊ុយអេឡាស្ថិតក្រោមការគ្រប់គ្រង ស្ថានភាពថាមពលសកលអំណោយផលជាងនេះ នឹងលេចឡើង សម្រាប់ហុងគ្រី ហើយនោះគឺជាដំណឹងល្អ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        10
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm