អ្នកវិភាគ៖ កូរ៉េខាងជើងប្រើប្រាស់ស្ថានភាពនៅវេណេស៊ុយអេឡា ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃកម្លាំងនុយក្លេអ៊ែរ

2026/01/06 04:05:03 am        38

អ្នកវិភាគនិយាយនៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងអាចប្រើប្រាស់ស្ថានភាពនៅវេណេស៊ុយអេឡា ដើម្បីបង្ហាញភាពត្រឹមត្រូវនៃតម្រូវការសម្រាប់ការតាមប្រម៉ាញ់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំរបស់ខ្លួនលោក Kim Jong Un និយាយថា ព្រឹត្តិការណ៍ថ្មីៗនៅលើឆាកអន្តរជាតិ ទាមទារឲ្យប្រទេសរបស់លោក ពង្រឹងកម្លាំងទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលកំពុងសង្កេតមើលសមយុទ្ធបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់កងទ័ពប្រជាជនកូរ៉េ កាលពីថ្ងៃទី ០៤ ខែមករាម្សិលមិញ ។

ទីភ្នាក់ងារ KCNA រាយការណ៍ដោយដកស្រង់សម្តីលោក Kimថា ការពង្រឹងកម្លាំងទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ គឺត្រូវបានតម្រូវជាចំាបាច់ ដោយសារតែវិបត្តិភូមិសាស្ត្រនយោបាយចុងក្រោយបំផុត និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុកស្មាញ ។ លោកបន្តថា គោលបំណងនៃសមយុទ្ធនេះគឺ ដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង និងប្រសិទ្ធភាព និងការចល័តនៃកម្លាំងការពាររបស់កូរ៉េខាងជើង ។

លោក Yang Moo-jin គឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើង និយាយថា ចូរក្រឡេកមើលស្ថានភាពនៅវេណេស៊ុយអេឡា កូរ៉េខាងជើងទំនងជាប្រើប្រាស់វា ដើម្បីទទួលបានភាពត្រឹមត្រូវសម្រាប់តម្រូវការជំរុញបន្ថែមទៀតកម្លាំងនុយក្លេអ៊ែររបស់ពួកគេ ។

យោធាកូរ៉េខាងត្បូង និយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកឆ្ពោះទៅកាន់សមុទ្រនៅភាគខាងកើតរបស់ខ្លួន ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង ។

លោក Yang និយាយថា កូរ៉េខាងជើង ចង់ឆ្លុះបញ្ចាំងដល់ក្រុមមេដឹកនាំកូរ៉េខាងត្បូង និងចិនថា ពួកគេគួរតែកុំពិភាក្សាលើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm