លោក Maduro ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិតនៅសហរដ្ឋអាមេរិក បន្ទាប់ពីការចាប់ខ្លួន

2026/01/06 04:34:42 pm        193

កាលពីឆ្នាំ២០២០ ក្រសួងយុត្តិធម៌អាមេរិក បានធ្វើរឿងមួយដែលស្ទើរតែមិនធ្លាប់ឮពីមុនមក ដោយបានចោទប្រកាន់ប្រធានាធិបតីកំពុងកាន់អំណាចនៃប្រទេសបរទេសមួយ គឺមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolás Maduro ប៉ុន្តែជំហានដែលកាន់តែមិនធម្មតាជាងនេះទៅទៀត គឺបទចោទទាំងអស់នោះត្រូវបានចោទប្រកាន់ផ្លូវការម្ដងទៀតកាលចុងសប្តាហ៍កន្លងទៅ ដើមឆ្នាំ២០២៦ នេះ។ ក្រុមអ្នកជំនាញផ្នែកច្បាប់ បាននិយាយថា បទចោទប្រកាន់ទាំងអស់នោះ អាចធ្វើឱ្យលោក Maduro ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសហរដ្ឋអាមេរិក។

គួរឱ្យដឹងថា លោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបានកងកម្លាំងពិសេសអាមេរិក ចាប់ខ្លួនក្នុងការវាយឆ្មក់លើទីក្រុងការ៉ាកាស នាថ្ងៃសៅរ៍ចុងសប្ដាហ៍មុន រួចបញ្ចូនអ្នកទាំងពីរតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉ក និងដាក់ពន្ធនាគារ។ ឥស្សរជនវ៉េណេស៊ុយអេឡាទាំងពីររូបបានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងតុលាការអាមេរិក កាលពីថ្ងៃចន្ទ (៥ មករា) ខណៈលោក Maduro អះអាងថា លោកត្រូវបានគេ «ចាប់ជំរិត»។

សំណួរជាច្រើនត្រូវបានលើកឡើងអំពីភាពស្របច្បាប់នៃការចាប់ខ្លួននេះ។ ក្រុមអ្នករិះគន់លោក Trump បានកត់សម្គាល់ថា កាលពីមួយខែមុន លោកទើបតែលើកលែងទោសដល់អតីតប្រធានាធិបតីហុងឌុយរ៉ាស Juan Orlando Hernandez ដែលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៤៥ឆ្នាំ ពីបទនាំចូលកូកាអ៊ីនជាង ៤០០តោន។

ប៉ុន្តែក្រុមអ្នកជំនាញផ្នែកច្បាប់និយាយថា បទព្រហ្មទណ្ឌប្រឆាំងនឹងលោក Maduro គឺរឹងមាំ និងខ្លាំងក្លាជាងនោះ ហើយមេដឹកនាំដ៏យូរអង្វែងរូបនេះ អាចចំណាយពេលពេញមួយជីវិតរបស់លោក នៅក្នុងពន្ធនាគារអាមេរិក ខណៈអ្នកជំនាញផ្សេងទៀតបានលើកឡើងថា ការជាប់ពន្ធនាគារនោះអាចនឹងមានរយៈពេលយ៉ាងតិចក៏រាប់សិបឆ្នាំដែរ។ លោក Neama Rahmani ប្រធានក្រុមហ៊ុនមេធាវី West Coast នៅសហរដ្ឋអាមេរិក និងជាអតីតរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា ការចោទប្រកាន់ខ្លះដែលបានដាក់ទៅលើខ្លួនលោក Maduro មានការកាត់ទោសអប្បបរមា ២០ឆ្នាំ និងខ្លះទៀតដល់ទៅ ៣០ឆ្នាំ នៅក្រោមច្បាប់សហព័ន្ធរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm