ឯកឧត្តម សៅ សុខា បន្ដ​ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់ ស្រប​ពេល FIFA ផ្លាស់ប្ដូរ​លក្ខន្តិកៈ​ថ្មី​

2022/03/07 10:14:58 am        156

​បាល់ទាត់៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានទទួល​ការគាំទ្រ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាអាណត្តិ​ទី​៥ ឆ្នាំ​២០២២-២០២៦ ស្របពេល​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ ​(FIFA) បាន​ផ្លាស់ប្ដូរ​លក្ខន្តិកៈ​ថ្មីដោយ​កំណត់​ប្រធាន​សហព័ន្ធ​គ្រប់រូប មាន​សិទ្ធ​ដឹកនាំ​សហព័ន្ធ​បាន​ត្រឹម ៣​អាណត្តិ​ប៉ុណ្ណោះចាប់ពីពេលនេះ​តទៅ។​

​ឯក​ត្ដម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ក្នុង​មហាសន្និបាត​លើក​ទី​១៦ របស់​សហព័ន្ធកាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ថា FIFA បានកំណត់​លក្ខន្ដិកៈ​ថ្មី​នេះ សម្រាប់​បណ្ដា​ប្រទេស​សមាជិក​លើ​ពិភពលោក​អនុវត្ត​ចាប់ពីពេលនេះ​តទៅ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការដឹកនាំ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។​ ​ឯកឧត្តម​បាន​ពន្យល់ថា រាល់​បេក្ខភាព​ប្រធាន​សហព័ន្ធ​គ្រប់​រូបត្រូវមាន​អាយុ​ក្រោម ៧០​ឆ្នាំគិត​ត្រឹម​ថ្ងៃ​ឈរឈ្មោះ​បោះឆ្នោត ហើយ​ការដឹកនាំ​មិន​តម្រូវ​ថា ទាល់តែ​ដឹកនាំ ៣​អាណត្តិ​ជាប់​គ្នា​នោះទេ ទោះបី​ដឹកនាំ​ជាប់​គ្នា ឬ​រំលង​ក៏ដោយឲ្យ​តែ​គ្រប់ ៣​អាណត្តិគឺ​បុគ្គល​នោះពុំមាន​សិទ្ធិ​ឈរឈ្មោះ ឬ​ដឹកនាំ​សហព័ន្ធ​ទៀតឡើយ។ នេះ​គឺ​លក្ខន្ដិកៈ​របស់ FIFA ហើយ​មហាសន្និបាត​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ ក៏បាន​សម្ដែង​នូវ​ការគាំទ្រ និង​អនុវត្តតាម​និយាម​អន្ដរជាតិ​នេះ​ផងដែរ។​

​គួរ​បញ្ជាក់ថា មហាសន្និបាត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឆ្នាំនេះ ក្រៅពី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ក៏មាន​ការរៀបចំ​នូវ​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​មួយចំនួន​ផងដែរ ក្នុងនោះ​តំណែង​ប្រធាន​សហព័ន្ធ និង​អនុប្រធាន​សហព័ន្ធគឺ​រក្សា​នៅ​ដដែល រួមមាន​ឯកឧត្តម​នាយ​ឧ​ត្ត​មនី​យ៍ សៅ សុខា និង​ឯកឧត្តម ខៀវ សា​ម៉េ​ត។ រីឯ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិសម្រាប់​ឆ្នាំ​២០២១-២០២៥ គឺមាន​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង​, លោក ឌួង មាស​ចំរើន និង​ឯកឧត្តម ឡា ឡៃ។ រីឯ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ឆ្នាំ​២០២២-២០២៦ រួមមាន​ឯកឧត្តម ឌី វិជ្ជា និង​ឯកឧត្តម តែម ម៉ឺន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm