អ្នកវិនិយោគចិននៅកម្ពុជា នាំយកអំណោយសប្បុរសធម៌ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់​ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

2026/01/06 07:11:59 pm        256

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញតជូន គណៈប្រតិភូធុរជនចិនដែលវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកស្រី ខារី លីវ នាយកប្រតិបត្តិមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍និងបានប្រគល់អំណោយសប្បុរសធម៌ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរយុទ្ធជននៅសមរភូមិមុខនិងពលរដ្ឋភៀសសឹក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់គណៈប្រតិភូ ដែលជាអ្នកវិនិយោគបរទេសនៅកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយពលរដ្ឋខ្មែរ នៅក្នុងគ្រាដ៏លំបាក ដែលកម្ពុជាបានកំពុងជួបប្រទះនេះ។ សម្តេចបានគូសបញ្ជាក់ថាកាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចំាងយ៉ាងច្បាស់ពីចំណងមិត្តដែកថែកម្ពុជានិងចិន ដែលបានចាក់ឬសយ៉ាងជ្រៅនៅគ្រប់ប្រទាប់វណ្ណៈ រវាងប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ និងរវាងស្ថាប័ននិងស្ថាប័ន។

កាយវិការមនុស្សធម៌នៅក្នុងឱកាសនេះ បង្ហាញពីចំណងមិត្តភាព ស្មារតីមនុស្សធម៌ សាមគ្គីដ៏ស្មោះសររវាងប្រជាជននៃប្រទេសទំាងពីរ ដូចពាក្យស្លោកថា “មិត្តល្អជួយគ្នានៅគ្រាមានការលំបាក”។សកម្មភាពមនុស្សធម៌នេះ ស្របតាមការលើកឡើងរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសាឆ្នាំ២០២៥ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

សម្តេចរដ្ឋសភាធិបតី បានជម្រាបពីស្ថានការណ៍សង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតីភាពកម្ពុជានិងបានថ្លែងអំណរគុណជូនរដ្ឋាភិបាលប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព តាមរយៈជំនួបត្រីភាគី រវាងរដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ ក្រោមការសម្របសម្រួល របស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសប្រទេសចិន កាលពីថ្ងៃទី២៨ ដល់ទី២៩ ខែធ្នូ នៅខេត្តយូណាន។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរដល់មិត្តចិន ដែលបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ២០លានយន់ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយជនស៊ីវិលភៀសខ្លួនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

លោកស្រី ខារី លីវ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូវិនិយោគចិននៅកម្ពុជានាឱកាសនេះ។ លោកស្រីបានបញ្ជាក់ថា គណៈប្រតិភូដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភាពេលនេះ ជាអ្នកបានវិនិយោគក្នុងវិស័យផ្សេងៗគ្នា ហើយពួកគាត់ម្នាក់ៗ បោះទុនវិយោគនៅកម្ពុជាក្នុងរយៈពេលលើសពី១០ឆ្នាំ មកហើយ។ កម្ពុជាបានផ្តល់នូវឱកាសល្អសម្រាប់ការវិនិយោគនិងការរស់នៅ ដូច្នេះការចូលរួមចំណែកបរិច្ចាគជួយសង្គមកម្ពុជានាឱកាសនេះ ជាការតបស្នងសងគុណដល់ប្រទេសនិងប្រជាជនកម្ពុជាវិញ។

លោកស្រីបានសម្តែងការកោតសរសើរចំពោះសមត្ថភាពនិងពេទ្យកោសល្យដឹកនាំស្ថាប័នរដ្ឋសភារបស់  សម្តេចប្រធាន ដោយបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាស្រ្តីគំរូ របស់ពួកគាត់។

អំណោយដែលគណៈប្រតិភូវិនិយោគចិននៅកម្ពុជា បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាពេលនេះ មានអង្ករ១០តោន ទឹកបរិសុទ្ធ៥០០កេស នំចំនួន១៥កេស មីកំប៉ុងចំនួន២៥០កេស។ គណៈប្រតិភូបានបញ្ជាក់ថានឹងកៀរគរអំណោយមនុស្សធម៌ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភាជាបន្តបន្ទាប់ទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគបរទេសនៅកម្ពុជា ដែលមានការជឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅគ្រាដែលកម្ពុជាមានការលំបាកបែបនេះ អ្នកវិនិយោគចិន បន្តស្នាក់នៅកម្ពុជាហើយថែមទំាងបានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ប្រការនេះ កើតមានបាន អាស្រ័យលើការមាននំនុកចិត្ត ជឿជាក់លើការដឹកនាំច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេចរដ្ឋសភាធិបតី បានស្នើសូមដល់អ្នកវិយោគទំាងអស់នៅកម្ពុជា ប្រែក្លាយឱកាស ដែលកម្ពុជាមានការលំបាកនេះ ជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងមុខជំនួញរបស់ខ្លួន ដើម្បីការរីកចម្រើនទំាងអស់គ្នាពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការវិនិយោគពីបរទេស ។ កម្ពុជានៅមានសក្តានុពលជាច្រើនទៀត ដែលគេអាចពង្រីកនិងបោះទុនវិនិយោគបន្ថែមបាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        109
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        215
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm