រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា លោកបើកចំហចំពោះកិច្ចប្រជុំស្ដីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែថាវាមិនគួរនៅក្នុងទីក្រុង Chernobyl ជាទីតាំងដែលស្នើដោយនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi នោះទេ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យលោក Putin បានចោទប្រកាន់ក្រុមជ្រុលនិយមអ៊ុយក្រែនថា បានបង្កើត "ការបង្ករឿង" នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskaya "ដោយមានការចូលរួមពីក្រុមបំផ្លិចបំផ្លាញ"។ ការបាញ់ប្រហារ និងឆាបឆេះនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskaya របស់អ៊ុយក្រែនកាលពីថ្ងៃទី៤ ខែកុម្ភៈ បានបង្កឲ្យមានក្ដីបារម្ភទូទាំងពិភពលោក និងការចោទប្រកាន់រុស្ស៊ីថា បានបង្កហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ទីក្រុង Kiev និង Moscow បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបង្កស្ថានភាពនេះឡើង៕
អត្ថបទ៖ សុខមាន