លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ រាជរដ្ឋាភិបាលមិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណា​ម្នាក់​ឲ្យនៅឯកោឡើយ

2026/01/06 07:38:28 pm        252

កំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិន​ទុកចោលគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកណាម្នាក់ ឲ្យនៅឯកោ ដោយមិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬផ្ដល់ស្បៀងអាហារនោះទេ ។

ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅ​ខេត្ត​កំពង់​ចាម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន​ប្រសាសន៍​ថា គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់​ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាម​រយៈ​កា​​ររៀបចំនូវទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវ​សេវា​សុខា​ភិបាល​ជា​ប្រចាំ ​និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន។

លោក​ជំទាវបណ្ឌិត បានបន្តថា ក្រៅពីការផ្ដល់នូវប្រាក់បៀវត្សយ៉ាងទៀតទាត់ដល់វីរកងទ័ព និង​ជំនួយ​បន្ទាន់​ដល់​គ្រួសារកងទ័ព និងអ្នកភៀសសឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងលោកជំទាវផ្ទាល់ ក៏មានគម្រោងបង្កើតនូវមូលនិធី ដើម្បីកៀគរថវិកា ជួយ​ដល់​គ្រួសារ​កង​ទ័ព ការផ្ដល់នូវចំណេះជំនាញវិជ្ជាជីវៈ និងការផ្ដល់អាហារូបករណ៍​ឲ្យ​កូន​​ៗ​របស់​ពួក​គាត់​​បានរៀនសូត្រចប់ចុងចប់ដើម ហើយមានចំណេះមួយច្បាស់លាស់ អាចប្រ​កបរ​បរ​ចិញ្ចឹម​ជីវិ​ត​បាន​។

ស្ត្រីទីមួយកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ ដែលមានទាំងឪពុក ម្ដាយ និង​ប្រពន្ធកូនជាដើម ដែលតែងតែលើកទឹកចិត្តដល់កូន ប្ដី និងឪពុកជាវីរកងទ័ពនៅសមរភូមិមុខ បន្ត​ការពារបូរណភាពទឹកដី ដែលនេះគឺជាការចូលរួមមួយដ៏ខ្លាំងក្លា ដើម្បីប្រយុទ្ធ​តតាំង​នឹង​សត្រូវ​ឈ្លាន​ពាន។

ជាមួយនឹង​ការនាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់គ្រួសារកងទ័ព អ្នក​ភៀស​សឹក និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការ​ទាម​ទារ​ទឹក​ដី​ខ្មែ​មក​វិញ ​តាមរយៈច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ ដើម្បី​ប្ដឹង​យក​ទឹក​ដី​ខ្មែរ​មក​វិញ។

គ្រួសារកងទ័ព និងអ្នកភៀសសឹក ពេលទទួលអំណោយពីលោកជំទាវបណ្ឌិត បានថ្លែង​អំណរ​គុណ​ដ​​ល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានខិតខំយកចិត្តទុកដាក់លើពួកគាត់ តាម​រយៈ​ការ​ផ្ដល់​ស្បៀង​អាហារ និងផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជាដើ​មនោះ ហើយក៏គាំទ្រ​យ៉ាង​ពេញ​ទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិប និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​គ្រោងបង្កើតមូលនិធិជួយដល់គ្រួសារកងទ័ព។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចំពោះគ្រួសារវីរកងទ័ព និង​ជន​ភៀស​សឹក​ នៅខេត្តកំពង់ចាម គឺកំពុងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់អាជ្ញាធរ ទាំង​ការ​ផ្ដល់​នូវ​ស្បៀងអាហារ សេវាសុខាភិបាល ជំរុញ និងរៀប​ចំ​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​បាន​សិក្សា​រៀន​សូត្រ​ជា​ដើម។

ឯកឧត្តមបានបន្តថា ចំពោះគ្រួសារកងទ័ពពលីវិញ ក៏បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ផង​ដែរ​ គឺគ្រួសារដែលពុំមានដីធ្លី ឬផ្ទះនៅ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត បានទិញដី និងសាងសងផ្ទះឲ្យពួកគាត់បានស្នាក់នៅសមរម្យផងដែរ។

គួរ​បញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនាថ្ងៃនេះ រួម​មាន​អង្ករ គ្រឿងឧបភោគបរិភោគផ្សេងៗ ថវិកាមួយចំនួន ខណៈស្រ្តីជាគ្រួសារកងទ័ព ដែល​មាន​ផ្ទៃ​ពោះ ​ក៏បានទទួលថវិកាចំនួន ២លានរៀលបន្ថែម ហើយថ្ងៃដដែលនេះ លោកជំទាវបណ្ឌិត ក៏​បាន​ផ្ដល់​ជូន​ម៉ូតូ និងអំណោយមួយចំនួន ដល់គ្រួសារពលីផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm