លោក NETANYAHU៖ អ៊ីស្រាអែល និងអាមេរិក នឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ស្តារកម្មវិធីនុយក្លេអ៊ែរ ឬមីស៊ីលឡើងវិញទេ

2026/01/06 09:16:24 pm        109

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬកសាងឧស្សាហកម្មមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញទេ ដោយបន្ថែមថា ជំហរនេះត្រូវបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់សភា លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មាន «ជំហរច្បាស់លាស់» មួយថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យកសាងឧស្សាហកម្មមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញទេ។ លោកបានបន្ថែមថា ប្រទេសទាំងពីរ «នឹងមិនអនុញ្ញាតឲ្យ» អ៊ីរ៉ង់ស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេ ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានកំណត់គោលដៅក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃ ក្នុងខែមិថុនា ឆ្នាំ ២០២៥។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ជំហររួមរបស់យើងចំពោះអ៊ីរ៉ង់ នៅតែមិនផ្លាស់ប្តូរ គឺសមត្ថភាពចម្រាញ់អ៊ុយរ៉ានីញ៉ូមសូន្យ ការដកយកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចទាំងអស់ចេញពីអ៊ីរ៉ង់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងជាបន្តបន្ទាប់នូវរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ»។

ការអត្ថាធិប្បាយនេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា លោកបានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយលោក ត្រាំ ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋ ហ្វ្លរីដា កាលពីសប្តាហ៍មុន។ លោកបាននិយាយថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវជំហររួមរបស់ពួកគេចំពោះអ៊ីរ៉ង់ រួមទាំងការទាមទារឲ្យទីក្រុងតេអេរ៉ង់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងស្រុង យកអ៊ុយរ៉ានីញ៉ូមប្រហែល ៤០០គីឡូក្រាម ដែលមានកំហាប់ ៦០ភាគរយ ចេញពីប្រទេសនេះ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm