លោក ERDOGAN ព្រមានប្រឆាំងនឹងអស្ថិរភាពនៅវ៉េណេស៊ុយអេឡា អំឡុងពេលនិយាយទូរស័ព្ទជាមួយលោក TRUMP

2026/01/06 09:21:22 pm        107

ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃចន្ទថា លោកបានប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា៖«ប្រទេសវ៉េណេស៊ុយអេឡា មិនគួរត្រូវបានអូសទាញចូលទៅក្នុងអស្ថិរភាពនោះទេ»។

លោក អឺដូហ្កាន់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«យើងមិនអត់ឱនចំពោះសកម្មភាពណាមួយដែលរំលោភលើភាពស្របច្បាប់ផ្នែកនយោបាយ និងច្បាប់អន្តរជាតិ នៅគ្រប់ទីកន្លែង ក្នុងពិភពលោកទេ»។

លោកបានសង្កត់ធ្ងន់ថា៖«ការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនានា និងច្បាប់អន្តរជាតិ គឺជាជំហានដ៏ប្រថុយប្រថាន ដែលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សកលលោក»។

លោក អឺដូហ្គាន់ បានបន្តទៀតថា៖«នៅក្នុងការសន្ទនាតាមទូរស័ព្ទរបស់យើងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យើងក៏បានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសយើង ទៅកាន់លោកផងដែរ។ យើងបានគូសបញ្ជាក់ថា ប្រទេសវ៉េណេស៊ុយអេឡាមិនគួរត្រូវបានអូសទាញចូលទៅក្នុងអស្ថិរភាពនោះទេ» ដោយសំដៅទៅលើការសន្ទនាតាមទូរស័ព្ទដែលលោកបានធ្វើជាមួយលោក ត្រាំ កាលពីព្រឹកថ្ងៃចន្ទ។

លោកបាននិយាយថា៖«ទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា យើងកំពុងខិតខំធ្វើអ្វីដែលល្អបំផុត និងត្រឹមត្រូវ ទាំងសម្រាប់ប្រទេសទួរគី និងសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡាដែលរួសរាយរាក់ទាក់» ដោយបន្ថែមថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) និងប្រជាជននៃប្រទេសនេះ តែងតែជាមិត្តភក្តិរបស់ប្រទេសទួរគី»៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm       
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm