គុយបាប្រឈមនឹងអនាគតមិនប្រាកដប្រជា បន្ទាប់ពីអាមេរិកផ្តួលរំលំមេដឹកនាំវ៉េណេស៊ុយអេឡា លោក MADURO

2026/01/06 09:23:47 pm        132

មន្ត្រីគុយបាកាលពីថ្ងៃចន្ទ បានទម្លាក់ទង់ជាតិចុះមុនពេលថ្ងៃរះ ដើម្បីកាន់ទុក្ខមន្ត្រីសន្តិសុខចំនួន ៣២នាក់ដែលពួកគេនិយាយថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងសប្តាហ៍មុនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសកោះនេះ ខណៈដែលប្រជាជននៅទីនេះឆ្ងល់ថាតើការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មានន័យយ៉ាងណាចំពោះអនាគតរបស់ពួកគេ។

រដ្ឋាភិបាលទាំងពីរមានភាពជិតស្និទ្ធគ្នាខ្លាំងណាស់ ដែលទាហាន និងភ្នាក់ងារសន្តិសុខគុយបាជារឿយៗ គឺជាអង្គរក្សរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ហើយប្រេងឥន្ធនៈរបស់ប្រទេសវ៉េណេស៊ុយអេឡា បានធ្វើឲ្យកោះដែលមានសេដ្ឋកិច្ចខ្សោយនេះ បន្តដំណើរការទៅមុខអស់រយៈពេលជាច្រើនឆ្នាំ។ អាជ្ញាធរគុយបាកាលពីចុងសប្តាហ៍មុន បាននិយាយថា មនុស្ស ៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមិនបានរំពឹងទុក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

រដ្ឋបាលលោក ត្រាំ បានព្រមានយ៉ាងច្បាស់ថា ការផ្តួលរំលំលោក ម៉ាឌូរ៉ូ នឹងជួយជំរុញគោលដៅរយៈពេលមួយទសវត្សរ៍ទៀត៖ ការធ្វើឲ្យចុះខ្សោយគួរឲ្យកត់សម្គាល់នូវអំណាច ស្ថិរភាព ឬឥទ្ធិពលរបស់រដ្ឋាភិបាលគុយបា។ ការកាត់ផ្តាច់ប្រទេសគុយបាចេញពីប្រទេសវ៉េណេស៊ុយអេឡា អាចមានផលវិបាកដ៏មហន្តរាយសម្រាប់មេដឹកនាំរបស់ខ្លួន ដែលកាលពីថ្ងៃសៅរ៍ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិក្រោកឈរឡើងប្រឆាំងនឹង «ភេរវកម្មរដ្ឋ»។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា សេដ្ឋកិច្ចគុយបាដែលកំពុងចុះខ្សោយ នឹងត្រូវរងការខូចខាតបន្ថែមទៀត ដោយការបណ្តេញលោក ម៉ាឌូរ៉ូ ចេញពីអំណាច៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm