ពាន​បាល់ទាត់​អភិបាលខេត្ត​កណ្ដាល​រក​ឃើញ​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

2022/03/07 05:54:08 pm        95

បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល បានបញ្ចប់​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ និង​រកឃើញ​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ រួមមាន​ក្រុម TN Kandal, ក្រុមយុវជន​ស្រុក​ខ្សាច់កណ្ដាល​, ក្រុមយុវជន​ស្រុក​ល្វាឯម និ​ក្រុមយុវជន​ស្រុក​មុខកំពូល។​

​ឆ្លងកាត់​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​រយៈពេល ២​ថ្ងៃកាលពី​សប្ដាហ៍​កន្លងទៅនៅ​កីឡដ្ឋាន​ខេត្តកណ្ដាល ចំពោះ​ក្រុម TN Kandal បាន​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកណ្ដាលទាំង​លំបាក​ក្នុង​លទ្ធផល ១-០ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ពៅ វិច្ឆិកា នៅ​នាទី​៩០+៥។ ​ឯ​ក្រុមយុវជន​ស្រុក​ខ្សាច់កណ្ដាលបាន​យកឈ្នះ​យុវជន​ស្រុក​កៀនស្វាយ ៣-១។ ការប្រកួត​នេះវគ្គ​ទី​១ ក្រុម​ទាំងពីរបានបញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា ១-១ តែ​វគ្គ​ទី​២ កីឡាករ អ៊ឹម សុ​ផា​និត្យ និង គង់ និមល បាន​បន្ថែម​ម្នាក់ ១​គ្រាប់​ឲ្យ​ក្រុមយុវជន​ស្រុក​សាច់​កណ្ដាល ដែល​ជួយ​ឲ្យ​ក្រុម​ធានា​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែម្ដង។​

​ចំណែក​ក្រុមយុវជន​ស្រុក​ល្វាឯម បាន​ទម្លាក់​ក្រុម​ស្វាយ​រលំ​អេ​ហ្វ​ស៊ីដោយ​លទ្ធផល ៥-០។ ៥​គ្រាប់​របស់​ក្រុម​តំណាង​ស្រុក​ល្វាឯម​នេះធ្វើ​សម្រេច​ដោយ​កីឡាករ សុខ គន់​គី នៅ​នាទី​២៣ ខណៈ ៤​គ្រាប់​ទៀតរកបាន​ដោយ​កីឡាករ សួន ថា​វី និង សាត់ សំណាង ម្នាក់ ២​គ្រាប់។​ ​ដោយឡែក​ក្រុមយុវជន​ស្រុក​មុខកំពូល ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ​ក្រុង​តាម​ខ្មៅ ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-២ បន្ទាប់ពី​ប្រកួត ៩០​នាទី​ស្មើគ្នា ០-០។ ​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​អភិបាលខេត្ត​កណ្ដាលឆ្នាំ​២០២២ នេះគ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១១ ខែមីនា​ចុង​សប្ដាហ៍​នេះដោយ​ក្រុម TN Kandal ត្រូវ​ជួប​ក្រុមយុវជន​ស្រុក​ខ្សាច់កណ្ដាល និង​ក្រុមយុវជន​ស្រុក​ល្វាឯមជួប​ក្រុមយុវជន​ស្រុក​មុខកំពូល ដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm