អ៊ីស្រាអែល ពង្រីកការកាន់កាប់តំបន់ហ្កាហ្សា ហួសពី «បន្ទាត់លឿង» ដែលកំណត់ក្នុងបទឈប់បាញ់

2026/01/06 10:19:36 pm        232

សារព័ត៌មាន Al Jazeera របស់កាតា បានរាយការណ៍កាលពីថ្ងៃចន្ទ (៥ មករា) ថា យោធាអ៊ីស្រាអែល បានចំណាយពេល ២៤ម៉ោងកន្លងទៅនោះ ដើម្បីពង្រីក «បន្ទាត់ពណ៌លឿង» ដែលកំណត់ឱ្យកងកម្លាំងអ៊ីស្រាអែល ឈរជើងក្នុងបទឈប់បាញ់ខែតុលា នៅភាគខាងកើតតំបន់ហ្កាហ្សា ជាពិសេសក្នុងសង្កាត់ Tuffah សង្កាត់ Shujayea និង Zeitoun ភាគខាងកើតទីក្រុងហ្កាហ្សា ដោយរុញច្រានជនជាតិប៉ាឡេស្ទីនឱ្យចូលក្នុងផ្នែកដ៏តូចចង្អៀត។

សកម្មភាពរបស់កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ក៏កំពុងរុញទៅជិតផ្លូវ Salah al-Din ដ៏សំខាន់ផងដែរ ដោយបង្ខំឱ្យជនភៀសខ្លួនដែលជ្រកកោនជិតតំបន់នោះ រត់គេចដើម្បីសុវត្ថិភាព ខណៈក្រុមគ្រួសារជាច្រើនក្នុងចំណោមនោះ ស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង ស្របពេលវិបត្តិនៅតំបន់ហ្កាហ្សា មិនបង្ហាញសញ្ញានៃការថមថយឡើយ។

សេចក្ដីរាយការណ៍បន្តថា ឥឡូវនេះ អ៊ីស្រាអែលកាន់កាប់ផ្ទៃដីជាង ៥០% នៃតំបន់ហ្កាហ្សា។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីឆ្នាំមុនមក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ និងរបួសជាង ១ពាន់នាក់ ក្នុងការរំលោភបទឈប់បាញ់ស្ទើរតែរាល់ថ្ងៃ ទោះបីជាមានកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ។

អ្នកកាសែត Al Jazeera បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែលដែលកំពុងបន្តនៅហ្កាហ្សា និងការពង្រីក «បន្ទាត់លឿង» នោះ មានន័យថានឹងលេបត្របាក់ទឹកដីកាន់តែច្រើនទូទាំងផ្នែកភាគខាងកើត ដោយធ្វើឱ្យផ្ទៃដីសរុបដែលអ្នកស្រុកប៉ាឡេស្ទីនកំពុងជ្រកកោន កាន់តែរួមតូច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        190
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        231
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm