ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំ ២ទីតាំងផ្សេងៗគ្នា អមមូលនិធិមនុស្សធម៌

2026/01/06 10:31:42 pm        487

សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេង​គ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និង​វីរកង​ទ័ព​នៅព្រំដែនផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំ​ការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ចំពោះទីតាំងរៀបចំការប្រកួតប្លែកពីឆ្នាំមុនៗ ដោយលើកនេះ សហព័ន្ធនឹងរៀបចំការប្រកួតកង់ភ្នំ នៅ​ជើងភ្នំបាសិត គ្រាដែលកង់គួក នឹងត្រូវប្រកួតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

ចំពោះ​វិញ្ញាសា ដែលសហព័ន្ធបានកំណត់ដាក់ឲ្យកីឡាករ-កីឡាការិនី មកពី​បណ្ដា​សមាគម​/ក្លិប​ទូទាំង​ប្រទេសចុះឈ្មោះចូលរួមឆ្នាំនេះ សម្រាប់ប្រភេទកង់ភ្នំ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសា​កង់​ភ្នំ​បុរស​ថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស។ រីឯប្រភេទកង់គួកវិញ មាន ៣​វិញ្ញាសា​ប៉ុណ្ណោះ រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កងគួកបុរសឈុតធំ និងវិញ្ញាសាកង់គួកបុរស មិន​មាន​វិញ្ញាសាសម្រាប់កង់គួកនារីឡើយ។

ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏​បាន​ផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិមួយ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរកង​ទ័ព​នៅ​ព្រំដែន ​តាមរយៈ QR Code របស់សហព័ន្ធ ដែលបានភ្ជាប់លើការផ្សព្វផ្សាយ ដោយ​គ្រួសារ​កីឡា​ជាតិ​ រួមទាំងសប្បុរសជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែអាចចូលរួមដោយការស្ម័គ្រចិត្ដតាមលទ្ធភាព ដើម្បី​ស្ដែងឲ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេត​នាអាណិត​ស្រលាញ់​ក្នុង​គ្រា​ដ៏​លំបាក​នេះ។

ជាមួយគ្នា សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះចូលរួមការប្រកួត ក្នុងម្នាក់ ២ម៉ឺនរៀល ក៏​នឹង​ត្រូវ​បញ្ចូលក្នុងមូលនិធិមនុស្សធម៌របស់សហព័ន្ធផងដែរ។

ក្រោយពី​សហព័ន្ធបានប្រកាសរៀបចំជើងឯកថ្នាក់ជាតិ រួមជាមួយមូលនិធិជួយជនភៀសសឹក និង​វីរកងទ័ពនៅព្រំដែននេះដែរ គេឃើញមានមន្ដ្រីកីឡា កីឡាករ-កីឡាការិនី និង​សប្បុរស​ជន​ជា​ច្រើន​ បានចូលរួមបរិច្ចាគយ៉ាងផុសផុលផងដែរ។

គួរដឹងថា ការចុះឈ្មោះចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៥ ត្រូវបានបិទបញ្ចប់ការទទួលពាក្យហើយ ហើយសហព័ន្ធនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស និង​ចែក​សម្ភារៈសម្គាល់ខ្លួនកីឡាករ-កីឡាការិនី នាថ្ងៃទី៦ ខែកុម្ភៈ មុនចាប់​ផ្ដើម​ការ​ប្រកួត​វិញ្ញាសា​កង់​ភ្នំ នាថ្ងៃទី៧ ខែកុម្ភៈ នៅជើងភ្នំបាសិត និងចុងក្រោយ គឺការប្រកួតវិញ្ញាសាកង់គួត នាថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm