ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការឲ្យទីក្រុងការ៉ាកាស បញ្ឈប់ការផ្គត់ផ្គង់ប្រេងទៅឲ្យ «គូប្រជែងរបស់សហរដ្ឋអាមេរិក»

2026/01/06 11:02:51 pm        88

សារព័ត៌មាន Politico បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឲ្យប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez បញ្ឈប់ការផ្គត់ផ្គង់ប្រេងទៅឲ្យប្រទេសដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាសត្រូវរបស់ខ្លួន។  

យោងតាម Politico បានឲ្យដឹងថា «មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់លោកស្រី Delcy Rodriguez ថា ពួកគេចង់ឃើញយ៉ាងហោចណាស់វិធានការបីពីលោកស្រី៖ បង្ក្រាបលំហូរគ្រឿងញៀន; បណ្តេញជនជាតិអ៊ីរ៉ង់ គុយបា និងភ្នាក់ងារផ្សេងទៀតនៃប្រទេសនានា ឬបណ្តាញដែលមានអរិភាពចំពោះទីក្រុងវ៉ាស៊ីនតោន និងបញ្ឈប់ការលក់ប្រេងទៅឲ្យសត្រូវរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលដឹងពីស្ថានភាព និងមនុស្សម្នាក់ដែលដឹងអំពីការពិភាក្សាផ្ទៃក្នុងរបស់រដ្ឋបាលនេះ»។

មន្ត្រីពីរនាក់និយាយថា របាយការណ៍នេះ បានបន្ថែមថា ភាគីសហរដ្ឋអាមេរិក ក៏រំពឹងថា លោកស្រី Rodriguez «នៅទីបំផុតនឹងសម្របសម្រួលការបោះឆ្នោតដោយសេរី និងលាលែងពីតំណែង»។ ប៉ុន្តែ     ថ្ងៃផុតកំណត់សម្រាប់ការទាមទារនេះ គឺមិនទៀងទាត់ទេ ហើយមន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា មិនមានការបោះឆ្នោតណាមួយ ដែលជិតមកដល់នោះទេ។

កាលពីថ្ងៃទី ០៣ ខែមករា លោក ត្រាំ បាននិយាយថា ការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡាទៅកាន់ប្រទេសចិន នឹងបន្ត។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិកមានបំណងលក់ប្រេងរបស់វ៉េណេស៊ុយអេឡាទៅឲ្យប្រទេសដទៃទៀត និងបង្កើនបរិមាណនៃការផ្គត់ផ្គង់បែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm