ការចាប់ខ្លួនលោក Maduro បង្ហាញពីគោលដៅរបស់លោក Trump ដើម្បីគ្រប់គ្រងទ្វីបអាមេរិក

2026/01/06 11:07:03 pm        67

សម្រាប់ប្រទេសវ៉េណេស៊ុយអេឡា កាលពីចុងសប្ដាហ៍កន្លងទៅ ទីក្រុងបានប្រែទៅជាងងឹងគ្មានអគ្គិសនី ប្រព័ន្ធការពារដែនអាកាសត្រូវបានបិទ សំឡេងផ្ទុះបានបន្លឺឡើង ហើយនៅក្រោមផ្ទៃមេឃ នាពេលយប់ ឧទ្ធម្ភាគចក្រអាមេរិកជាច្រើនគ្រឿង បានហោះចូល និងបានចាប់ខ្លួនប្រធានាធិបតី។

ប៉ុន្មានម៉ោងក្រោយមក នៅពេលដែលអបអរដល់រដ្ឋាភិបាលអាមេរិក ដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា គឺលោក Nicolas Maduro ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងអំពីប្រេងរបស់ប្រទេសនេះមិនតិចពី ២០ដងឡើយ។ ពេលវេលានេះបានអង្រួនតំបន់អាមេរិកឡាទីនប្រហែលជាមិនមានព្រឹត្តិការណ៍ណាមួយធំជាងទៀតឡើយ ក្នុងសតវត្សរ៍នេះ ប៉ុន្តែអត្ថន័យរបស់វា អាស្រ័យលើបុគ្គលដែលអ្នកសួរប៉ុណ្ណោះ។

ចំពោះក្រុមប្រកាន់ឆ្វេង នៅអាមេរិកឡាទីន វាបានអះអាងពីអ្វីដែលមេដឹកនាំមួយចំនួន បានព្រមានជាច្រើនទសវត្សរ៍មកហើយថា សហរដ្ឋអាមេរិក គឺជាមហាអំណាចចក្រពត្តិមួយ ដែលមានឆន្ទៈក្នុងការលុកលុយ និងទាញយកផលពីប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធនធានធម្មជាតិរបស់ប្រទេសទាំងនោះ។ ចំពោះក្រុមប្រកាន់ស្ដាំ នៅអាមេរិកឡាទីន លោក Trump ទើបតែបានជួយសង្គ្រោះវ៉េណេស៊ុយអេឡា ពីរបបផ្តាច់ការឆ្វេងនិយម ហើយឥឡូវនេះ នៅទីបំផុត នឹងសម្រេចបាននូវសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ប្រទេសនេះ។

ប្រេស៊ីល ម៉ិកស៊ិក កូឡុំប៊ី ឈីលី អេស្ប៉ាញ និងអ៊ុយរូហ្គាយ ដែលសុទ្ធតែជាប្រទេសដឹកនាំដោយក្រុមឆ្វេងនិយម បានរួមគ្នាថ្កោលទោសការទម្លាក់គ្រាប់ និងចាប់ខ្លួននេះ ដោយចាត់ទុកថា ជា «គំរូដ៏គ្រោះថ្នាក់បំផុត» ហើយបានព្រមានប្រឆាំងនឹង «ការប៉ុនប៉ងណាមួយក្នុងការគ្រប់គ្រងលើរដ្ឋាភិបាល ការគ្រប់គ្រង ឬការប្រើប្រាស់ធនធានធម្មជាតិ ឬយុទ្ធសាស្ត្រខាងក្រៅ» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ តែប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដែលជាមេដឹកនាំស្តាំនិយមដ៏លេចធ្លោបំផុត ក្នុងតំបន់ បានអបអរសាទរវិធានការរបស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា៖ «មិនមានដែនដីកណ្តាល នៅទីនេះទេ។ អ្នកត្រូវតែជ្រើសរើសនៅខាងល្អ ឬនៅខាងអាក្រក់»។ ទោះជាយ៉ាងណាក្ដី អ្វីដែលគ្រប់គ្នា អាចយល់ស្របនោះ គឺថា ការធ្វើអន្តរាគមន៍នេះ ជាថ្មីម្ដងទៀត បានបង្ហាញពីឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន មិនថាល្អ ឬអាក្រក់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm