សាក្សី៖ ស្នូរកាំភ្លើង ត្រូវបានឮនៅជិតវិមានប្រធានាធិបតីវ៉េណេស៊ុយអេឡា

2026/01/06 11:14:06 pm        86

សាក្សីបានប្រាប់ឲ្យដឹងថា ស្នូរគ្រាប់កាំភ្លើងត្រូវបានបន្លឺឡើង កាលពីល្ងាចថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នៅជិតវិមានប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៅក្នុងការវាយឆ្មក់មួយដោយយោធា។

តែយ៉ាងណាក្ដី ប្រភពស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ជាក់ថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ ប្រភពដដែលនេះ បាននិយាយថា យានដ្រូនមិនស្គាល់អត្តសញ្ញាណ បានហោះពីលើវិមាន Miraflores នៅកណ្តាលទីក្រុងការ៉ាកាស ហើយកងកម្លាំងសន្តិសុខ បានបើកការបាញ់តបវិញ នៅម៉ោងប្រហែល ៨យប់ម៉ោង (ម៉ោងក្នុងស្រុក) ប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន បន្ទាប់ពីរូបលោកត្រូវបានទម្លាក់ពីតំណែង។

ការផ្ទុះអាវុធនេះ បានកើតឡើង ប៉ុន្តែមិនខ្លាំងដូចការវាយប្រហារ នាព្រឹកព្រលឹមថ្ងៃទី៣ ខែមករានោះឡើយ ជាពេលដែលបានលោក Maduro ត្រូវបានផ្ដួលរំលំ។ នេះបើយោងតាមមនុស្សម្នាក់រស់នៅចម្ងាយ ៥ប្លុកពីវិមានប្រធានាធិបតីដែលបាននិយាយថា ឧប្បត្តិហេតុនោះមានរយៈពេលប្រហែល ១នាទី។

ក្រសួងទំនាក់ទំនងមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីអ្វីដែលទំនងជាគ្រាប់កាំភ្លើងបាញ់ឡើងទៅលើមេឃ។ ហើយវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញផងដែរពីសមាជិកកម្លាំងសន្តិសុខជាច្រើននាក់ប្រញាប់ប្រញាល់ទៅកាន់វិមាននោះ បន្ទាប់ពីមានការបាញ់ប្រហារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm