ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដ៏​ធំ Enduro Cross ត្រឡប់មកវិញ​ក្រោយ​ខកខាន​រៀបចំ ២​ឆ្នាំ​

2022/03/07 06:20:11 pm        190

​ប្រណាំង​ម៉ូតូ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្ដើម​ជើងឯក​ឆ្នាំ​២០២២ Enduro Cross Challenge Championship 2022 បាន​ត្រឡប់​មកវិញហើយ ក្រោយ​ខកខាន​រៀបចំ​រយៈពេល ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ខណៈ​មានការ​គាំទ្រ និង​ការចូលរួម​កាន់តែច្រើន​ជាង​មុន។​

​លោក ពេជ្រ សុខា​ អ្នករៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូ​ត្រៃ​ដ៏​ធំ​នេះបាន​ឲ្យ​ដឹងថា ឆ្នាំ​២០២២ នេះលោក​គ្រោង​រៀបចំ​ការប្រកួត ២​ជុំដោយ​ជុំ​ទី​១ នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​២៧ ខែមីនា​ឆាប់ៗ​ខាងមុខនេះនៅ​ទីលាន​ជិះ​គង់​ស្ពាន​លី​យ៉ុង​ផាត ខណៈ​ជុំ​ទី​២ គ្រោង​រៀបចំ​នា​ខែតុលា ឆ្នាំ​២០២២។​ ​លោក​បាន​សម្ដែង​នូវ​ការសប្បាយ​ចិត្ត ដែល​ការប្រកួត​នេះអាច​ដំណើរការ​រៀបចំ​ឡើងវិញ ក្រោម​ការគាំទ្រ​របស់​ស​ហ​ព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា និង​មានការ​ចូលរួម​កាន់តែ​ច្រើន​ពី​សំណាក់​កីឡាករ​-​កីឡាការិនីក៏ដូចជា​ដៃគូ​ឧបត្ថម្ភ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ដុះ​ខាត​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ឆ្ពោះទៅរក​កម្រិតស្ដង់ដារ​មួយ ដែល​អាច​ឈានទៅរក​ការប្រកួត​កម្រិត​អន្ដរជាតិ​បាន។​​ ​ទន្ទឹម​ជាមួយគ្នា​ កីឡាករដែល​បាន​ចូលរួម​ហាត់​សមជា​មួយ​ទីលាន​ ត្រៀម​ការប្រកួត​ផ្លូវការ​នា​ចុងខែ​នេះក៏បាន​សម្ដែង​នូវ​ការសប្បាយ​ចិត្ត ដែល​លោក ពេជ្រ សុខា បានរៀបចំ​ការប្រកួត​នេះ​ឡើងវិញ ដ្បិត​អំឡុង​រយៈពេល ២​ឆ្នាំកន្លងមក ពួកគេ​មិនបាន​ចូលរួម​ការប្រកួត​អ្វី​នោះទេ ពោលគឺ​បាន​ត្រឹម​ហ្វឹ​កហាត់​តិចតួច​ប៉ុណ្ណោះ។

តាមរយៈ​នេះពួកគេ​សង្ឃឹម​ថា Enduro Cross Challenge Championship 2022 ជុំ​ទី​១ នា​ចុងខែ​នេះ នឹងមាន​ការចូលរួម​ច្រើន​កុះករ​ពី​សំណាក់​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ទស្សនិកជន។​ ​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៥ ហើយដែល​លោក ពេជ្រ សុខា បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដៃគូ​ឧបត្ថម្ភ ដែល​បាន​គាំទ្រ និង​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង​ផងដែរ។ ចំពោះ​វិញ្ញាសា​ប្រកួតគឺមាន ៦​វិញ្ញាសា ទាំង​កម្រិត​កុមារ មនុស្សពេញវ័យ និង​វ័យចាស់ដែល​បែងចែក​តាម​កម្រិត​ផ្សេងៗ​គ្នា។ ពេលនេះមាន​អ្នក​ចុះឈ្មោះ​ប្រមាណ ៨០​នាក់​ហើយ ក្រោយ​គណៈកម្មការ​បើក​ទទួល​ពាក្យ ១​សប្ដាហ៍ តែ​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​លោក ពេជ្រ សុខា រំពឹង​នឹងមាន​អ្នកចូលរួម​យ៉ាងហោច ២០០ ទៅ ៣០០​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm