អាមេរិក បន្ថែមជាង ២០ប្រទេស រួមទាំងវ៉េណេស៊ុយអេឡា ទៅក្នុងបញ្ជីប្រាក់តម្កល់ទិដ្ឋាការកាន់តែច្រើន

2026/01/07 06:02:29 pm        158

យោងតាមគេហទំព័រក្រសួងការបរទេសទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ (៦ មករា) បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ប្រជាជាតិចំនួន ២៥ប្រទេស បន្ថែមទៀត នៅក្នុងបញ្ជីប្រទេសដែលពលរដ្ឋរបស់ពួកគេអាចនឹងត្រូវតម្រូវឱ្យដាក់ប្រាក់តម្កល់ធានា រហូតដល់ ១៥.០០០ដុល្លារអាមេរិក ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

បញ្ជីនេះ ភាគច្រើនរួមបញ្ចូលប្រទេសមកពីទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ីខាងត្បូង។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ បញ្ជីនោះមានប្រទេសសរុបចំនួន ៣៨ប្រទេស។ គេហទំព័ររបស់ក្រសួងការបរទេស បាននិយាយថា គោលនយោបាយសម្រាប់ប្រទេសដែលទើបបន្ថែមថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងមុខ។

វ៉េណេស៊ុយអេឡា ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះដែរ បន្ទាប់ពីមេដឹកនាំដែលត្រូវបានផ្ដួលរំលំរបស់ខ្លួន គឺលោក Nicolas Maduro ត្រូវកងកម្លាំងអាមេរិក ចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅ ហើយនាំទៅកាន់ទីក្រុងញូវយ៉ក។ រដ្ឋាភិបាលអាមេរិក បាននិយាយថា ប្រាក់តម្កល់ទាំងនេះមានបំណងរារាំងភ្ញៀវទេសចរ មិនឱ្យស្នាក់នៅហួសទិដ្ឋាការរបស់ពួកគេ ដែលសម្រាប់គោលបំណងទេសចរណ៍ ឬអាជីវកម្ម។

គេហទំព័រក្រសួងការបរទេសអាមេរិក បាននិយាយថា «ពលរដ្ឋ ឬជនជាតិណាម្នាក់ ដែលធ្វើដំណើរប្រើលិខិតឆ្លងដែន ចេញដោយប្រទេសមួយក្នុងចំណោមប្រទេសទាំងនេះ ដែលត្រូវបានរកឃើញថា មានសិទ្ធិទទួលបានទិដ្ឋាការប្រភេទ B1/B2 ត្រូវតែដាក់ប្រាក់ធានាចំនួន ៥.០០០ដុល្លារ ១០.០០០ដុល្លារ ឬ ១៥.០០០ដុល្លារ» ដោយបន្ថែមថា ចំនួនទឹកប្រាក់នឹងត្រូវបានកំណត់នៅពេលសម្ភាសន៍ទិដ្ឋាការ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm