សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​សម្រេច​សមិទ្ធផលជាច្រើនលើគ្រប់វិស័យ

2026/01/07 06:11:05 pm        432

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទោះបីត្រូវ​ឆ្លង​កាត់​ឧបសគ្គ​មួយ​ចំនួ​នក្តី ក្នុងឆ្នាំ២០២៥ កម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ក្នុងការ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។

តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសរំឭកខួបទី៤៧ នៃ​ទិវា​ជ័យជម្នះ ៧ មករា, សម្ដេចតេជោ បានថ្លែងថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជន​កម្ពុជា​បាន​រួម​សាមគ្គី​គ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដើម្បីការពារការរ​ស់​ឡើង​វិញ​របស់​ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗ ពីគំនរផេះផង់​សម្រេច​បាន​សមិទ្ធ​ផល​ធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុង​បន្ត​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សម្ដេចតេជោ បានរំឭកថា ក្នុងឆន្ទៈយ៉ាងមោះមុតកម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុង សង្គម និងមាន​សេដ្ឋកិច្ច​ចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។ នេះ​ជា​ការ​ផ្លាស់ប្តូរយ៉ាងធំធេងរបស់កម្ពុជា អាស្រ័យដោយ​មាន​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណប​ក្សប្រ​ជាជន​កម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត និងសហគមន៍អន្តរជាតិ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖«ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុត​ទៅ​នេះ​កម្ពុ​ជា​បាន​សម្រេច​សមិទ្ធ​ផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។ ពេលនេះយើងបាន ឈានចូលឆ្នាំ ២០២៦ ដែល​ជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធី នយោបាយ​របស់ខ្លួ​នឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារ ប្រជាជន និងបូរណភាពទឹកដី»។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ទន្ទឹមនឹង​ការ​សម្រេច​បាន​ជោគ​ជ័យ​នានា​ប្រទេសជាតិ​យើង​នៅ​តែ​ត្រូវ ​ប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិន​ច្បាស់​លាស់​នៃ​សេដ្ឋកិ​ច្ច​សកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិ​ង​កំពុង​ជះ​ឥទ្ធិពល​មក​លើដំណើរវិវឌ្ឍន៍របស់ជាតិយើង។ ជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា​​នៅតាម បណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ។

ដូច្នេះ​ក្នុងឱកាសទិវាជ័យជម្នះ ៧មករានេះ សម្ដេចតេជោ បានអំ​ពាវនាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​នៅគ្រ​ប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វ​ហេតុ​ដ៏​យុត្តិធម៌​របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់ យើងបានឡើយ។

សម្ដេចតេជោ មានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសរបស់បងប្អូនជន រួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅ​ប្រទេស​ក្នុង​ការ​ផ្តល់​ការ​គាំទ្រពេ​ញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូន​ប្រជា​ពលរ​ដ្ឋភៀ​សសឹក ដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារ​តី​សាមគ្គី​ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ ប្រជាជនដ៏រឹងមាំ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm