ពលរដ្ឋប្រទេសវ៉េណេស៊ុយអេឡា បានឆ្លងដែនចូលទៅក្នុងប្រទេសកូឡុំប៊ី ដោយបង្ហាញពីអារម្មណ៍ច្របូកច្របល់អំពីការវិវត្តនយោបាយថ្មីៗនេះនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ខណៈបុគ្គលិកយោធាកូឡុំប៊ី បានធ្វើការត្រួតពិនិត្យយានយន្តនៅច្រកឆ្លងព្រំដែនដ៏តានតឹងក្នុងទីក្រុង Cucuta។

លោក Andres Jimenez ជនជាតិវ៉េណេស៊ុយអេឡាអាយុ២៨ ឆ្នាំ បាននិយាយថា លោកមានអារម្មណ៍ «រីករាយជាខ្លាំង» អំពីការទទួលខុសត្រូវចំពោះលោក Maduro ដែល «បានបង្កគ្រោះថ្នាក់ច្រើនដល់ប្រទេស»។ លោកបាននិយាយថា លោកបានសង្កេតឃើញភាពតានតឹងកាន់តែខ្លាំងឡើងជាមួយក្រុមប្រដាប់អាវុធដែលធ្វើការស្វែងរក និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា។

ពលរដ្ឋវ៉េណេស៊ុយអេឡាម្នាក់ទៀត បានសម្តែងការព្រួយបារម្ភអំពីអន្តរាគមន៍ដែលអាចកើតមានរបស់សហរដ្ឋអាមេរិកនៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា លោកព្រួយបារម្ភការកេងប្រវ័ញ្ចធនធានប្រេងរបស់អាមេរិកខាងជើង។
រដ្ឋាភិបាលប្រទសកូឡុំប៊ីបានប្រកាសថា ខ្លួននឹងដាក់ពង្រាយទាហានចំនួន៣០.០០០នាក់តាមបណ្តោយព្រំដែនប្រវែង២.២១៩គីឡូម៉ែត្រជាមួយប្រទេសវ៉េណេស៊ុយអេឡាដើម្បីធានាសន្តិសុខ។