អ៊ីស្រាអែល និងស៊ីរី យល់ព្រមលើយន្តការបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីកិច្ចចរចាសន្តិសុខ នៅទីក្រុងប៉ារីស

2026/01/07 10:33:01 pm        325

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល និងស៊ីរី បានបន្តកិច្ចពិភាក្សាឡើងវិញ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែនរួមរបស់ពួកគេ បន្ទាប់ពីការផ្អាកអស់រយៈពេលជាច្រើនខែ ខណៈដែលការចរចាជុំថ្មី បានចាប់ផ្តើមនៅទីក្រុងប៉ារីស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនេះ បានអះអាងថា ការសន្ទនាកំពុងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។ អ៊ីស្រាអែលបាននិយាយថា ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចពិភាក្សា «ដើម្បីជំរុញគោលបំណងរួម និងការពារសន្តិសុខរបស់ជនជាតិភាគតិចដ្រូស (Druze) នៅក្នុងប្រទេសស៊ីរី»។

ក្រោយមក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយស៊ីរី និងអ៊ីស្រាអែល ដោយនិយាយថា ភាគីទាំងពីរបានយល់ព្រមបង្កើត «យន្តការបញ្ចូលគ្នារួមគ្នា» ដែលជាក្រុមទំនាក់ទំនងជាក់លាក់មួយ ដើម្បីឲ្យមានការសម្របសម្រួលជាបន្តបន្ទាប់លើការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ការកាត់បន្ថយភាពតានតឹងយោធា ការចូលរួមការទូត និងឱកាសពាណិជ្ជកម្ម ក្រោមការត្រួត       ពិនិត្យរបស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន SANA របស់រដ្ឋស៊ីរី បាននិយាយថា ការពិភាក្សាទាំងនេះ ផ្តោតលើការបង្កើតឡើងវិញនូវតំបន់ទ្រនាប់ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិរវាងកងកម្លាំងស៊ីរី និងអ៊ីស្រាអែល នៅលើតំបន់ខ្ពង់រាប Golan Heights ដូចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆ្នាំ ១៩៧៤និងការដកទ័ពរបស់អ៊ីស្រាអែលទៅកាន់ទីតាំងដែលកាន់កាប់នៅមុនថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។ សេចក្តីថ្លែងការណ៍រួម មិនបានសំដៅទៅលើតំបន់ទ្រនាប់នោះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm