ប្រមុខការទូតចិន ធ្វើទស្សនកិច្ចទៅកាន់ចំណុចយុទ្ធសាស្ត្រសំខាន់ៗនៅទ្វីបអាហ្វ្រិក

2026/01/07 10:35:22 pm        297

ប្រមុខការទូតចិន លោក វ៉ាង យី បានចាប់ផ្តើមដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់លោកនៅទ្វីបអាហ្វ្រិក នាថ្ងៃពុធ (៧ មករា) នេះ ដោយផ្តោតលើភាគខាងកើតដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ ខណៈមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកមួយនេះ កំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនលើទ្វីបអាហ្វ្រិក។ ក្នុងដំណើរទស្សនកិច្ចនៅឆ្នាំថ្មីនេះ លោករដ្ឋមន្ត្រីការបរទេស វ៉ាង យី នឹងទៅកាន់ប្រទេសអេត្យូពី សូម៉ាលី តង់ហ្សានី និងឡេសូតូ។

ដំណើររបស់លោក វ៉ាង ទៅកាន់សូម៉ាលី — ដែលជាទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក — ទំនងជានឹងផ្តល់ឱ្យទីក្រុងម៉ូហ្កាឌីស្យូ នូវការជំរុញផ្នែកការទូត បន្ទាប់ពីអ៊ីស្រាអែល កាលពីខែមុន បានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់តំបន់ផ្ដាច់ខ្លួន Somaliland ភាគខាងជើង ដែលបានប្រកាសឯករាជ្យនៅឆ្នាំ១៩៩១។

គោលដៅបន្ទាប់នៅចុងភាគខាងត្បូងគឺតង់ហ្សានី ដែលជាចំណុចសំខាន់នៃការជំរុញរបស់ទីក្រុងប៉េកាំង ដើម្បីធានាការចូលទៅកាន់តំបន់រ៉ែទង់ដែងដ៏ធំសម្បើមរបស់ទ្វីបអាហ្វ្រិក។ នៅឡេសូតូវិញ តាមរយៈទស្សនកិច្ចទៅកាន់រាជាណាចក្រអាហ្វ្រិកភាគខាងត្បូងមួយនេះ លោក វ៉ាង មានបំណងបញ្ជាក់ពីការជំរុញរបស់ទីក្រុងប៉េកាំង ថាជាជើងឯកនៃពាណិជ្ជកម្មសេរី។ កាលពីឆ្នាំមុន ចិនបានផ្តល់សិទ្ធិចូលទីផ្សារដោយមិនគិតពន្ធ ដល់សេដ្ឋកិច្ចទំហំ ១៩សែនកោដិដុល្លាររបស់ខ្លួន ទៅដល់ប្រទេសក្រីក្របំផុតលើពិភពលោកមួយនេះ។

ឡេសូតូ ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប GDP តែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ ហើយប្រទេសនេះស្ថិតក្នុងចំណោមប្រជាជាតិដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធដ៏លើសលប់របស់អាមេរិកកាលពីឆ្នាំមុន រហូតដល់ ៥០% លើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm