រាជរដ្ឋាភិបាលកម្ពុជាព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និងបូរណភាពទឹកដី

2026/01/07 11:00:11 pm        470

រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និង​បូរណភាព​ទឹកដី មិនធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿឡើយ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើងថា បើទោះមកដល់ពេលនេះ កម្ពុជាត្រូវបាន​រំដោះ​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍មានរយៈពេល ៤៧ឆ្នាំក្តី កម្ពុជាមានសន្តិភាព​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាការពារប្រជាជន ការ​ពារបូរណភាពទឹកដីដោយតម្កល់ សន្តិភាពជាធំ។

ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនតូចតែងតែភ្លេចអំពីគុណតម្លៃនៃសន្តិភាព ហើយ​នៅពេលជួបសង្គ្រាមទើបនឹកឃើញទៅដល់គុណតម្លៃ នៃសន្តិភាព។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹះដែលថ្នាក់ដឹកនាំ នៃគ​ណបក្ស​ប្រជាជន និងរាជដ្ឋាភិបាលកម្ពុជាតែងតែតម្កល់ទុកជាធំ ដូច្នេះហើយ​ពេល​ដែល​យើង​មាន​បញ្ហា​នៃ​ការ​រំលោភ​បំពានពីភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលបានបង្កើត​ជា​សង្គ្រាម​មក​លើ​កម្ពុជា​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំកម្ពុជា ដៃម្ខាងគឺការពារប្រជាជន ការពារសន្តិភាព ពោល​គឺ​ព្យាយាម​អត់​ធ្មត់​ឱ្យ​ដល់​កំរិត ដើម្បីបញ្ចៀសកុំឱ្យផ្ទុះសង្គ្រាម ហើយនៅពេលវេលា​មួយ​ដែល​ថ្នាក់​ដឹកនាំ​សម្រេច​ចិត្តតបត​ជាមួយថៃដើម្បីការពារខ្លួន ការពារអធិបតេយ្យភាព​ជាតិ​នោះ​ក៏​យើង​នៅ​តែត​ម្កល់​សន្តិភា​ព​ជា​ធំ​ដោយ​ខិតខំស្វះស្វែងដោយដៃម្ខាងធ្វើកិច្ចការងារការទូតយ៉ាងសកម្ម ដើម្បីឲ្យការផ្ទុះ​អាវុធ​នោះ​ត្រូវ​បាន​បញ្ឈប់ ដើម្បីឱ្យភាគីទាំងសងខាង គោរពបទឈប់បាញ់ និងឈានទៅរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        59
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        92
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm